រដ្ឋបាលខណ្ឌព្រែកព្នៅ សង្កាត់ សប្បុរសជន ចូលរួមរំឡែកទុក្ខដ៏ក្រៀមក្រំ បុរស២នាក់បងប្អូន ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅភូមិត្រពាំងទទឹង

0
692

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌ តំណាងឯកឧត្តម សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ លោក ហ៊ុយ សាវឿន ហៅឌេល (Dale) ជាសប្បរជន និង ជាប្រធានគ្រប់គ្រងគុណភាពរបស់ក្រុមហ៊ុន Matalan Uk Retailer ប្រចាំកម្ពុជា  លោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង ព្រមទាំងក្រុមប្រឹក្សាសង្កាត់ពន្សាំង បានចូលរួមរំឡែកទុក្ខដ៏ក្រៀមក្រំ បំផុតចំពោះ ការកើតឡើង លើគ្រួសារលោកពូ ថុស រស់នៅភូមិត្រពាំទទឹង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដែលកូនរបស់គាត់ពីនាក់បងប្អូនបង្កើតដែលឆក់ខ្សែភ្លើងជាប់នឹងរបងមុខផ្ទះរបស់គាត់ស្លាប់កាលពីយប់នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ។

លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ បានមានប្រសាសន៍ថា ក្នុងនាមលោកជាប្រធានក្រុមប្រឹក្សាខណ្ឌ សូមចូលរួមសោកស្តាយណាស់ ចំពោះករណី ដែលបានកើតឡើងនេះ ដែលធ្វើឲ្យបាត់បង់កូនប្រុសពីរនាក់ ដោយសារឆក់ខ្សែភ្លើងនៅមុខផ្ទះ ដូចនេះ ក្នុងនាមរូបលោកផ្ទាល់ ក៏ដូចជាតំណាង ឲ្យឯកឧត្តម អភិបាលខណ្ឌ សូមអំពាវដល់បងប្អូនប្រជាព លរដ្ឋទាំងអស់ទូទៅខណ្ឌ ព្រែកព្នៅ សូមមានការ ប្រុងប្រយ័ត្នខ្ពស់ ចំពោះខ្សែរភ្លើងនៅតាមគេហដ្ឋាននានា ក៏ដូចជារបងដែកផ្សែងៗ ព្រោះថាសព្វថ្ងៃនេះ គឺប្រើប្រាស់ដែកច្រើនខ្លាំងណាស់ ដែរអាចងាយឆ្លងលឿនបំផុត ដោយមិនបានការពារឫប្រុងប្រយ័ត្ន ក៏ជាករណីនេះគឺជាបទពិសោធន៍ សម្រាប់បងប្អូនចងចាំកុំឲ្យ កើតឡើងនៅក្នុងគ្រួសារបងប្អូនឲឲ្យសោះ ។

លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និងរដ្ឋបាលខណ្ឌព្រែកព្នៅ ក៏ជាសង្កាត់ពន្សាំងបានរួម នាំយក ទឹកសុទ្ធ៣កេស ទឹកក្រូច៥កេស អង្ករ២បាវ=១០០គ.ក  រដ្ឋបាលខណ្ឌព្រែកព្នៅ ១លានរៀល លោកចៅសង្កាត់ពន្សាំង ២០ម៉ឺនរៀល  លោក ហ៊ុយ សាវឿន ហៅឌេល (Dale) និងភរិយា ៥០ម៉ឺនរៀល (សម្រាប់ធ្វើម្ឈូសសព)  សរុបថវិការចំនួន ១៧០០,០០០រៀល។

សូមបញ្ជាក់ដែរថា ជនរងគ្រោះទី១.ឈ្មោះ តាត់ បូរិទ្ធ ភេទប្រុស អាយុ៣៩ ឆ្នាំ និងទី២. ឈ្មោះ តាត់ ពីន ភេទប្រុស អាយុ៣១ ឆ្នាំ អ្នកទាំងពីរ ជាជនជាតិខ្មែរ មានទីលំនៅផ្លូវបេតុង ភូមិត្រពាំងទទឹង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បើតាមលោក ចែម សួយ ប៉ូលីសរដ្ឋបាលសង្កាត់ពន្សាំងបានឲ្យដឹងថា នៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ម៉ោង២០ និង០០នាទី ជនរងគ្រោះ បានអង្គុយហូបបាយជុំគ្នា ជាមួយគ្រួសារពេលមេឃកំពុងភ្លៀងខ្លាំង ពេលហូបបាយរួច ជនរងគ្រោះ (តាត់ បូរិទ្ធ និង តាត់ ពីន) បានប្រាប់ឪពុកថា ពួកគេទាំងពីរនាក់ ចេញទៅឆ្លុះកង្កែប លុះដល់យប់ម៉ោង២ និង២០នាទី ថ្ងៃទី២៩ ខែឆ្នាំដដែល ឪពុកចាំយូរពេក ក៏ចេញទៅក្រៅ ដើម្បីរកមើល ពេលទៅដល់មាត់ទ្វាក៏ឃើញមានមនុស្សដេកដួល ក៏ឃើញកូនប្រុសទាំង ពីរនាក់ដេកដួលស្លាប់ ដោយសារត្រូវខ្សែភ្លើងឆក់ ភ្លាមនោះគាត់បានហៅកូនៗ ឲ្យមកជួយតែម្ដង ពេលនោះគាត់ នៅពេលបានប៉ះទ្វារនោះ ខ្លួនរបស់គាត់ក៏បានឆក់ដែរ ប៉ុន្តែគាត់បានទាត់ទ្វារនោះទាន់ពេល ហើយរូបកគ៏ទៅបិទភ្លើងបារ៉ែតភ្លាម ។

តាមសន្និដ្ឋានវាយតម្លៃ៖ ក្រោយពីកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង ចុះទៅដល់ កន្លែងកើតហេតុ ធ្វើការពិនិត្យ និងសាកសួរជុំវិញកន្លែងកើតហេតុ ករណីខាងលើ ដើរទាក់ខ្សែភ្លើង ដែលដាច់ធ្លាក់ បណ្តាលឲ្យឆក់ស្លាប់ប្រាកដមែន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here