ព្រះនាង Beatrice ចៅស្រី​ម្ចាស់ក្សត្រី អេឡីសាបេតទី២ នៃ​ចក្រភព​អង់គ្លេស​យាង​បំពេញ​ទស្សនកិច្ច​នៅ​សាលា​រៀន​ជំនាន់​ថ្មី ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ

0
248

រាជធានី​ភ្នំពេញ៖ ព្រះនាង Beatrice ចៅស្រី​ម្ចាស់ក្សត្រី អេឡីសាបេតទី២ នៃ​ចក្រភព​អង់គ្លេស​យាង​បំពេញ​ទស្សនកិច្ច​ក្រៅ​​ផ្លូវ​ការលើកទី១ នៅ​សាលា​រៀន​ជំនាន់​ថ្មី (NGS) ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ដើម្បី​ផ្សព្វផ្សាយ​ពី​កម្មវិធី​សិក្សា​របស់​សាលារៀន​ជំនាន់​ថ្មី ដល់​សិក្សានុសិស្ស​កម្ពុជា។

ការ​យាង​បំពេញ​ទស្សនកិច្ច​នេះ ត្រូវ​បាន​ធ្វើឡើងដោយមានការសម្របសម្រួល​ និង​អម​ដំណើរ​ដោយ​តំណាង​ស្ថានទូត​ប្រទេស​អង់គ្លេស ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា នា​ថ្ងៃ​សុក្រ ៣​រោច ខែ​អស្សុជ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស​.២៥៦២។

ការ​យាង​បំពេញ​ទស្សនកិច្ច​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់ពីព្រះនាងបានយាងបំពេញទស្សនកិច្ច នៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យអនុវត្ត ហ៊ុន សែន កំពង់ចាម កាលពីថ្មីៗនេះ។

សូមជម្រាបថា សាលារៀនជំនាន់ថ្មី គឺជាកម្មវិធីសិក្សាថ្មីមួយ ដែលក្រសួងអប់រំ យុវជន និង​កីឡា បានដាក់ឱ្យអនុវត្ត ក្នុងដំណាក់កាលសាកល្បងនាឆ្នាំ២០១៥ ដែល​បច្ចុប្បន្ន​កំពុង​អនុវត្ត​នៅ​សាលា​ចំនួន​១០​នៅ​កម្ពុជា។

ការអនុវត្ត​នេះ ធ្វើ​ទាំង​ថ្នាក់​បឋម និង​ថ្នាក់​មធ្យម​សិក្សា ក្នុង​បំណង​ធ្វើ​ឱ្យ​ការ​អប់រំ​នៅកម្ពុជា កាន់តែល្អប្រសើរ៕

ប្រភព៖ គណបក្សប្រជាជនកម្ពុជា-Cambodian-Peoples-Party

LEAVE A REPLY

Please enter your comment!
Please enter your name here