ដើមឈូកយក្សទទួលការគាំទ្រ និងនិយមខ្លាំងនៅប្រទេសថៃ ពីព្រោះវាមានស្លឹកធំប្លែក ពីដើមឈូកផ្សេងៗ ធម្មតារបស់យើង ហើយនឹងត្រូវបានគេនិយមដាំសំរាប់លំអរក្នុងសួង និងស្រះផ្សេងៗ កន្លែងទេសចរណ៍ និងរមនីយដ្ឋានផ្សេងៗ ឥឡូវនេះបានមកដល់ប្រទេសកម្ពុជាហើយ ។
ពេលនេះមានពូជមកដាំនៅក្នុងទឹកដីប្រទេសកម្ពុជាយើងហើយ គឺដាំស្ថិតនៅខេត្តកំពត ស្រុកឈូក នេះបើតាមការឲ្យដឹងពីប្រភព ផេក ឯកឧត្តម អ៊ាង សុផល្លែត Sophalleth គាត់បានសសេរព្រមទាំងភ្ជាប់ជាមួយរូបថតប៉ុន្មានសន្លឹកថា “ជយោ! ទីបំផុតរកបានពូជឈូកយក្សមកដាំក្នុងទឹកដីខេត្តកំពតហើយ???” ។
ដើមឈូកយក្ស មានដើមកំណើតមកពីអាមេរិកខាងត្បូងហើយក៏កំពុងតែល្បីក្នុងឧទ្យាននានានៅចក្រភពអង់គ្លេស ដើមឈូកយក្សបានបង្ហាញរូបរាងដ៏ធំសម្បើមរបស់ខ្លួនក្នុងទឹកដីប្រទេសថៃ។
គួរបញ្ជាក់ផងដែរថា ដើមឈូកយក្សនេះអាចធំលូតលាស់បានមានប្រវែង ២ម៉ែត្រ ហើយលាតត្រដាងស្លឹកបាន ២,២០ម៉ែត្រ និងអាចទ្រទម្ងន់បានដល់ទៅ ១០០គីឡូក្រាម ៕ ប្រភព អ៊ែង សុផ្លែត កែសំរួល ដោយ ដេត