(ភ្នំពេញ) គំនិតដ៏ល្អមួយ របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីដ៏ឆ្នើម ជា សុផារ៉ា ថា “បើចង់ក្លាយជាអ្នកមាន កុំទិញផ្ទះ ត្រូវទិញដីជំនួសវិញ”
អចលនទ្រព្យ ជាទ្រព្យគាប់ប្រសើរ ដែលមានតម្លៃបំផុតសម្រាប់មនុស្សគ្រប់រូប ប៉ុន្តែសម្រាប់អ្នកមិនសូវមានលុយ គួរតែទិញដីមុនទិញផ្ទះ ព្រោះដីមានតម្លៃធូរថ្លៃជាងផ្ទះ។
ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគររូបនីយកម្ម ដូចគ្នានេះដែរ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគររូបនីយកម្ម បានធ្លាប់មានប្រសាសន៍ថា បើអត់លុយ កុំទិញផ្ទះ អត់លុយត្រូវតែទិញដី អ្នកចង់មាន មានតែទិញដីទេ។ បើអត់មានផ្ទះ ប្រក់ស្លឹក២០ទៅ៣០កណ្តប ឫក៏ចងតង់ នៅផ្ទះទ្ទមសិនទៅ ធ្វើចង្ក្រានបាយមួយទៅ វាក៏នៅតែគ្រាន់បើ។
ឯកឧត្តមឧបនាយរដ្ឋមន្ត្រីបន្ថែមថា បើថ្ងៃក្រោយ ដីនេះឡើងថ្លៃយើងក្លាយជាអ្នកមាន។ ផ្ទុយទៅវិញ បើយើងទិញផ្ទះ អត់ប្រយោជន៍ទេ រស់នៅអន់ចុះ ប៉ុន្តែភ្ជាប់ជាមានការដាំដុះ ដីកើតមិនងាយទេ តែមនុស្ស ងាយនឹងកើត។
យ៉ាងណាវិញឯកឧត្តមបានបន្ថែមទៀតថា បច្ចុប្បន្នក្នុងមួយឆ្នាំកម្ពុជា ត្រូវការលំនៅដ្ឋានប្រមាណ១ម៉ឺនខ្នង ហើយតម្រូវការនេះគិតតែក្រុមប្រជាជនរស់នៅទីក្រុង និងទីប្រជុំជនប៉ុណ្ណោះ៕ ដោយ សុខជា