(ភ្នំពេញ) នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រួមជាមួយតំណាងក្រសួងមហាផ្ទៃ តំណាងរដ្ឋបាលខេត្តក្រចេះ និងតំណាងរដ្ឋបាលរាជធានីភ្នំពេញ បានទទួលជួបតំណាង ប្រជាពលរដ្ឋដែលមកតវ៉ាករណីវិវាទពាក់ព័ន្ធ នឹងដីសម្បទានសេដ្ឋកិច្ចដែលរាជរដ្ឋភិបាលបានប្រគល់ជូនទៅក្រុមហ៊ុនចំការកៅស៊ូមេមត់ ស្ថិតនៅឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។
ខាងតំណាងប្រជាពលរដ្ឋពួកគាត់បានទទួលស្គាលថា គាត់ចូលទន្រ្ទានកាប់ដីរដ្ឋដែលបានផ្តល់សិទ្ធិ សម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុនចំការកៅស៊ូមេមត់ ពិតប្រាដកមែន ដោយខ្វះដីបង្កបង្កើនផល ។
បន្ទាប់មកគឺបានយលព្រមត្រឡប់ទៅមូលដ្ឋានវិញ ដើម្បីបន្តសហការជាមួយអាជ្ញាធរខេត្តក្រចេះ សំដៅពន្លឿនការធ្វើអត្តសញ្ញាណកម្មពីមូលដ្ឋានដើម ដែលបងប្អូនរស់នៅអចិន្ត្រៃឲ្យច្បាស់លាស់ ហើយយល់ព្រមទទួលយកដី តាមទំហំ និងទីកន្លែងតាមការរៀបចំរបស់អាជ្ញាធរខេត្តក្រចេះ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដោះស្រាយជូនបងប្អូនដែលមានឈ្មោះក្នុងបញ្ជីអ្នកតវ៉ាដែលខ្វះដីលំនៅឋាន និងដីបង្កបង្កើនផលពិតប្រាកដ ដោយត្រូវដាក់សំណើរតាមរយៈអាជ្ញាធរដែនដីសាមីស្របតាមនិតិវិធីសម្បទានដីសង្គមកិច្ច ។
ក្នុងនោះដែរ បងប្អូនប្រជាពលរដ្ឋបានសន្យាសហការជាមួយអាជ្ញាធរដែនដីក្នងការទប់ស្កាត់ការចូល ទន្ទ្រានដីរដ្ឋការញុះញង់ និងការក្លែងបន្លំផ្តល់ព័ត៌មានមិនពិត ដែលបង្កឲ្យយឺតយ៉ាវដល់ដំណើរការ ដោះស្រាយ ។