ឃាត់ខ្លួន ស្ត្រី២នាក់ ដកហូតកញ្ឆាក្រៀម១១ គីឡូ និងម៉ូតូ១គ្រឿង

0
195

ខេត្តតាកែវ៖ ឃាត់ខ្លួន ស្ត្រី២នាក់ ដកហូតកញ្ឆាក្រៀម១១ គីឡូ និងម៉ូតូ១គ្រឿង ការបង្រ្កាបនេះធ្វើឡើង កាលពីវេលាម៉ោង១៩ និង៣៧នាទីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ស្ថិត នៅក្នុងភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យ២នាក់ ១.ឈ្មោះ គ្រួយ ស៊ីវទាង ភេទស្រីអាយុ៣០ឆ្នាំ រស់នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ, ២.ឈ្មោះ ភាព លាងហ៊ត ភេទស្រីអាយុ២៨ រស់នៅភូមិ ឃុំ ជាមួយគ្នា ។

វត្ថុតាងដកហូតបានរួមមាន៖ កញ្ឆាក្រៀម១១ គីឡូក្រាម និង ម៉ូតូ១គ្រឿងម៉ាកស្គុបពី ស៊េរី ឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GU-3756 ។

ជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលា ដំបូងខេត្ត ចាត់ការតាមនិតិវិធី ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here