ផ្អើលទាំងព្រឹក !! ជ្រូកព្រៃ​ ខាំ ខ្វេះ បុរសម្នាក់ស្លាប់ភ្លាមៗ នៅស្រុក…(ចុចអានបន្ត)

0
229

ខេត្តកោះកុង៖ ជ្រូកព្រៃ​ ខាំ ខ្វេះ បុរសម្នាក់ស្លាប់ភ្លាមៗ ហេតុការណ៍ដ៍រន្ឋត់នេះបានកើតឡើងនៅវេលា​ម៉ោង ៧ៈ១០នាទី​ព្រឹក​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨នេះ នៅ​ភូមិ​កណ្តាល ឃុំ​តា​ទៃ​លើ ស្រុក​ថ្មបាំង ខេត្តកោះកុង ។

ជនរងគ្រោះ​ឈ្មោះ ស្រ៊ុន ជា អាយុ ៤៧ឆ្នាំ មុខរបរ កសិករ ។ ជនរងគ្រោះ បាន​ទៅលើ​កលប នៅ​ស្រែ​ជាមួយនឹង​កូនស្រី ស្រាប់តែ​ប្រទះឃើញ សត្វ​ឆ្កែ កំពុង​រត់​ដេញ​សត្វ​ជ្រូកព្រៃមួយក្បាល ជ្រូកនោះទាល់ច្រក បានរត់​សំដៅ​មករក​ខ្លួន រួចខាំ នឹង​វ័ធ​ ​ជនរងគ្រោះ បណ្ដាល​ឲ្យ​ស្លាប់​តែម្តង ចំណែក​កូនស្រី​រត់​រួចគេចផុត។

ក្រោយ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សព​ជនរងគ្រោះ ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here