តើគាំទ្រទេ ចំពោះការស្នើរសុំរបស់ លោកតាន់ គីមសួរ ចង់ឲ្យមានច្បាប់ប្រហារជីវិត លើជនទុយ៌សរំលោភ-សម្លាប់ក្មេងស្រី ២នាក់បងប្អូន

0
335

មួយរយៈ​នេះ មានរំលោភ ជាច្រើន ហើយភាគច្រើនគឹរំលោភហើយ សម្លាប់ចោលតែម្តង់ ភាគច្រើនគឺជាក្មេងស្រីអាយុប្រហែលជា៧ឆ្នាំឡើងទៅ  ។

ដូចជាថ្មីនេះ គឺមានករណីឃាតកម្ម​ សម្លាប់ក្មេងស្រី ២ នាក់ នៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង មកដល់ពេល នេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ប្រុសស្រី ២ នាក់ប្តី ប្រពន្ធ ​ដែល​ត្រូវជា​ឪពុកមា​ និង ម្ដាយមីង កុមារីរងគ្រោះទាំង ២នាក់ ដោយ​ជាប់​ពាក់ព័ន្ធពីបទ​សង្ស័យ​នៅក្នុង​ករណី ​ឃាតកម្ម​នេះ ដើម្បី​បន្តបើកការ ស្រាវជ្រាវបន្តទៀត ។

ករណីឃាតកម្មនេះបានបង្កការភ្ញាក់ផ្អើលជាខ្លាំង ហើយមហាជនបានធ្វើការអំពាវនាវឱ្យសមត្ថកិច្ចរកឱ្យឃើញមុខឃាតកដើម្បីចាត់ការផ្តន្ទាទោសតាមច្បាប់ឱ្យសមតាមកំហុសដ៏សាហាវព្រៃផ្សៃគ្មានធម៌មេត្តា របស់ពួកវាទៅលើក្មេងស្រីអភ័ព្វទាំងពីរនាក់នោះ រហូតមានអ្នកលេងហ្វេសប៊ុកជាច្រើនខមមិនដូចៗគ្នាថាគួរតែដាក់ទោសទៅលើបុគ្គលដែលប្រព្រឺត្តអំពើដ៏ឃោរឃៅនោះផងដែរ។

ជាក់ស្តែងក្នុងនោះផលិតកររឿងអប់រំដ៏ល្បី តាន់ គីមសួរ បានបង្ហាញ​ការខឹងសម្បានឹងជនល្មើស​យ៉ាងខ្លាំងនិងប្រាថ្នា​ឲ្យមានទោសប្រហារជីវិតលើជនល្មើស​ទៀតផង៕ ប្រភពFB

LEAVE A REPLY

Please enter your comment!
Please enter your name here