(ក្រចេះ) ករណីមួយបានកើតឡើងនៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ បណ្តាលឲ្យស្ត្រីម្នាក់ និងបុរស២នាក់ បានស្លាប់ភ្លាមៗ និងជាង៣០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តជាបន្តបន្ទាប់ នាព្រលប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ក្រោយពីពួកគាត់ទទួលទានស្រាស ដែលបិទនៅក្នុងភូមិ។ ។
តាមកាឲ្យដឹងពីសមត្ថកិច្ចថា ករណីពុលនេះ កើតមានឡើងក្រោយពីពលរដ្ឋរស់នៅភូមិដំរ៉ែ បានច្រូតស្រូវរួច កាលពីរសៀលថ្ងៃទី១៨ ខែតុលា ហើយបាននាំគ្នាផឹកស្រាស។ ក្នុងចំណោមអ្នកស្លាប់៣នាក់ មានបុរស២នាក់ និងស្រ្តីម្នាក់ ដោយបានដាច់ខ្យល់ស្លាប់ក្នុងសភាពណែនដើមទ្រូង ថបដង្ហើម និងបានដាច់ខ្យល់ស្លាប់ជាបន្តបន្ទាប់ ក្រោយពីនាំទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត។
សម្រាប់ហេតុការណ៍ការស្លាប់របស់អ្នកភូមិ ដែលអាជ្ញាធរសង្ស័យថា ពុលស្រាសនេះ អាជ្ញាធរបានឃាត់ខ្លួនម្ចាស់ផលិតស្រាសមួយកន្លែង នៅក្នុងភូមិឃុំកើតហេតុ ដើម្បីសាកសួរផងដែរ ដើម្បីធ្វើកំហេតុ ដើម្បីស្រាជ្រាវបន្តទៀត ៕