កណ្ដាល៖ ករណីហិង្សាក្នុងគ្រួសារនេះ បានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ចំណុចភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
កូនប្រសាចិត្តខ្មៅរូបនេះ ឈ្មោះ មួន វណ្ណៈ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងរ មានទីលំនៅភូមិឃុំកើតហេតុ។ ចំណែកឪពុកក្មេករងគ្រោះឈ្មោះ ព្រាប ព្រឿន អាយុ ៨០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាចារ្យ មានទីលំនៅភូមិឃុំកើតហេតុ។
ប្រភពបានឲ្យដឹងថា នៅយប់កើតហេតុ ជនសង្ស័យផឹកស្រាស្រវឹង ហើយជេរប្រមាថលើឪពុកក្មេកថា អាព្រឿន កាន់ជើងតែកូនខ្លួនឯង អត់កាន់ជើងអញទេ លឺដូចនោះឪពុកក្មេក បានចុះពីលើផ្ទះមកដី ស្រាប់តែជនសង្ស័យ (កូនប្រសា) កាន់កាំបិតបុ័ងតោស្ទុះទៅរកកាប់ឪពុកក្មេក ភ្លាមនោះឪពុកក្មេកក៏ស្ទុះទៅឃាត់ប្រតាយប្រតបដួលទៅលើដី បណ្តាលឲ្យឪពុកក្មេករបួសពកក្បាលខាងស្តាំផ្នែកខាងក្រោយ រីឯជនសង្ស័យរបួសពកក្បាលខាងស្តាំផ្នែកខាងក្រោយ ចំណែកឈ្មោះ ព្រឿន ភានី (កូនជនរងគ្រោះ) មុតនឹងកាំបិតត្រូវចំកំភួនដៃទាំងសងខាង ឃើញដូចនោះអ្នកជិតខាងបានឃាត់បែកចេញពីគ្នា រួចរាយការណ៍ប្រាប់សមត្ថកិច្ច។
បន្ទាប់មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីកសាងសំណុំរឿចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា កន្លងមកជនសង្ស័យ ពេលផឹកស្រាស្រវឹងម្តងៗ តែងតែប្រើអំពើហិង្សាក្នុងគ្រួសារ ដោយវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងជេរប្រមាថលើក្រុមគ្រួសារថែមទៀតផង៕
ប្រភព៖ FB