កំពង់ឆ្នាំង៖ ករណីឃាតកម្ម សម្លាប់ក្មេងស្រី២នាក់នៅស្រុកបរិបូរណ៍ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលត្រូវជាឪពុកមា នឹងម្តាយមីង ករណីនេះ សមត្ថកិច្ចមិនអនុញ្ញាតិ អោយអ្នកសារពត៌មាន ផ្តិតយករូបភាពជនសង្សយ័នឹង ដេញដោលសួរឡើយ ព្រោះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ យើងសង្ឃឹមថាសំណុំរឿងនេះអាចបំបែកបានក្នុងពេលឆាប់ៗនេះ ។
នៅល្ងាចថ្ងៃទី១៩ តុលា ២០១៨ សមត្ថកិច្ចមិនត្រូវបានទម្លាយចេញឲ្យដឹង អំពីករណីពាក់ព័ន្ធយ៉ាងណានៅឡើយ ក្នុងរឿងឃាតកម្ម ជាមួយនឹងជនសង្ស័យទាំង២នាក់នោះទេ ព្រោះសមត្ថកិច្ចកំពុងតែបន្តនីតិវិធីស្រាវជ្រាវបន្តនៅឡើយ។
ករណីឃាតកម្ម សម្លាប់ក្មេងស្រី២នាក់ នៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង មកដល់ពេលនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់ប្តីប្រពន្ធ ដែលត្រូវជាឪពុកមា និងម្ដាយមីងកុមារីរងគ្រោះទាំង២ បណ្តោះអាសន្នហើយ ខណៈជាប់ពាក់ព័ន្ធពីបទសង្ស័យនៅក្នុងករណីរឿងឃាតកម្មនេះ ដើម្បីបន្តបើកការស្រាវជ្រាវ។ ការឃាត់ខ្លួននេះ សូម្បីតែអ្នកសារព័ត៌មាន ក៏មិនត្រូវបានអនុញ្ញាតឲ្យថតរូបជនសង្ស័យទាំង២នាក់នោះដែរ។
ចំណែកការធ្វើកោសលវិច័យលើសាកសពកាលពីយប់ថ្ងៃទី១៨ ខែតុលា អាជ្ញាធរឃុំ បានអោយដឹងថា កុមារីរងគ្រោះឈ្មោះ អន លក្ខិណា អាយុ១៤ឆ្នាំ ត្រូវបានឃាតកវាយបំបាក់ឆ្អឹងជំនីខាងស្ដាំ វាយពកក្បាល និងដៃជើងទាំង៤ កាច់បំបាក់ ដើម្បីយកសពញាត់បញ្ចូលក្នុងហិបដាក់ខោអាវ ចំណែកកុមារី ឈ្មោះ ជុន មេត្តា អាយុ៧ឆ្នាំ ក៏ត្រូវបានឃាតកកាច់បំបាក់កសម្លាប់ចោល ហើយញាត់ចូលក្នុងហិបទាំង២នាក់បងប្អូនផងដែរ។
រឿងឃាតកម្មដ៏សាហាវមួយនេះ ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានបានសំណូមពរដ៏ទទូចដល់សមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ មេត្តាពន្លឿនក្នុងការស៊ើបអង្កេតស្រាវជ្រាវ ដើម្បីវែកមុខរកឃាតកដៃដល់ក្នុងករណីឃាតកម្មដ៏សាហាវខាងលើនេះ និងចាប់ខ្លួនគេយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ឲ្យបានឆាប់ៗពេលខាងមុខនេះ៕
ប្រភព៖ FB