សមត្ថកិច្ចបង្ក្រាបក្រុម​ជួញដូរ​គ្រឿងញៀន និង​ប្រើប្រាស់​អាវុធខុសច្បាប់ បានចំនួន៩នាក់

0
223

(សៀមរាប)៖ កាលពីយប់​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៅក្នុង​ខេត្តសៀមរាប បាន​សហការគ្នា​បង្ក្រាប​ក្រុម ជួញដូរ​គ្រឿងញៀន នឹង​ប្រើប្រាស់​អាវុធ​ខុសច្បាប់មួយក្រុម នៅ​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន ៩នាក់ ។

​ជនសង្ស័យ​ចំនួន ៩នាក់រួមមាន៖ ទី១ឈ្មោះ ពៅ វណ្ណៈ ហៅ​បារាំង ហៅ​កុ​ត ទី២ឈ្មោះ ហ៊ីង សុខ​ផាន់​ណា ទី៣ឈ្មោះ បេ គឹម​សុង ទី៤ឈ្មោះ វណ្ណ ដា​រ៉ា ទី៥ឈ្មោះ ម៉ាន់ គឹម​រី ទី៦ឈ្មោះ ខា ប៉ក់ ទី៧ឈ្មោះ ម៉ាត់ សាលី ទី៨ឈ្មោះ ស្រី ណា​រី ភេទ​ស្រី និង​ទី៩ឈ្មោះ ព្រហ្ម គី​រី​រតនសម្បត្តិ ក្នុង​នោះបាន​បញ្ជូនទៅ​ពិនិត្យ និង​ធ្វើតេស្ត​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ចំនួន ៨នាក់។

វត្ថុតាង​ដកហូត​បានរួម​មាន៖ រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន​ចំនួន១គ្រឿង ម៉ូតូ​ចំនួន៣គ្រឿង កាំភ្លើង​អាកា៤៧មួយ​ដើម បង់​ដាក់​គ្រាប់​ចំនួន១ គ្រាប់កាំភ្លើង​ចំនួន១១គ្រាប់ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន៥កញ្ចប់​ធំ និង២៣កញ្ចប់​តូច ដាវ កាំបិត បំពង់​ទីប​ធ្វើ​ពី​ដែក​ជាច្រើន​ដើម និង​ទូរស័ព្ទ​ចំនួន១១គ្រឿង។

ក្នុងចំណោមនេះមានជនសង្ស័យ​ម្នាក់​ឈ្មោះ ពៅ វណ្ណៈ ហៅ​បារាំង ហៅ​កុ​ត ​មាន ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តសៀមរាប ចំនួន៣ដីកា​ផងដែរ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន។

ពាក់ព័ន្ធ​នឹង​ករណីនេះ កម្លាំង​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​បន្ត ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សា​សា​ដំបូង​ចាត់​តាម​នីតិវិធី​ច្បាប់៕

CR៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here