កសិ-ពានិជ្ជករ មានរ៉ាប់រយសំណួរ ទៅលោករដ្ឋមន្ត្រីកសិកម្ម…..

0
276

ក្រសួងកសិកម្ម គឺត្រូវបានរដ្ឋាភិបាលចាត់ទុកជាក្រសួងអទិភាពមួយ ក្នុងចំណោមក្រសួងទាំងអស់ ។ ប៉ុន្មានឆ្នាំចុងក្រោយចុងនេះ យើងសង្កេតឃើញថា ដំណាំកសិកម្ម តម្លៃកសិផលរបស់ប្រជាពលរដ្ឋមានកាធ្លាក់ថ្លៃខ្លាំង កង្វះទីផ្សារ ដែលបង្កឲ្យមានការិះគន់ច្រើនចំពោះស្ថាប័នមួយនេះ។ ទន្ទឹមនឹងនេះដែរប្រជាពលរដ្ឋ ក្រសួងកសិកម្មក៍ដូចជារដ្ឋាភិបាល នឹងស្ថាប័នដែលពាក់ព័ន្ធផ្សេងៗ បានបន្តខិតខំប្រឹងប្រែងរកវិធីកែច្នៃដើម្បីឲ្យមានភាពប្រសើរឡើងសម្រាប់កសិកម្មនៅកម្ពុជា។

យ៉ាងណាមិញមកដល់ពេលនេះ យើងឃើញ ប្រជាពលរដ្ឋ និងកសិករមានទំនុកចិត្ត និងជឿជាក់ទៅលើកាដឹកនាំរបស់ស្ថាប័ន និងវិស័យកសិកម្មនេះនៅកម្រិតទាបនៅឡេីយ។ ដោយឡែកកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ មានការផ្ទុះការិះគន់យ៉ាងខ្លាំងចំពោះមតិរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលលោកបានមានប្រសាសន៍ថា “កសិករ កម្ពុជា កំពុងប្រែក្លាយទៅជា កសិ-ពាណិជ្ជករ “។ (អត្ថបទរបស់ការសែតហ្រេស ញូស៍)

នៅក្នុងនោះដែរយើងសង្កេតឃើញថា ការបញ្ចេញសារលេីបណ្តាញសង្គមរបស់បងប្អូនប្រជាពលរដ្ឋ ជាង៣០០សារ សុទ្ធតែមានភាពអវិជ្ជមាន មិនគាំទ្រ ព្រមទាំងបានលើកយកហេតុផលផ្សេងៗដូចជាកា ធ្លាក់ថ្លៃទំនិញ កង្វះទីផ្សារ សព្វគ្រប់បែបយ៉ាងថែមទាំងចោតសួរទៅរដ្ឋមន្ត្រីវិញតាមរយៈហ្វេសប៊ុក ៕

សូមមើល ខំមិន ខាងក្រោមនេះ ៖

LEAVE A REPLY

Please enter your comment!
Please enter your name here