(ភ្នំពេញ) ក្រោយពីការចេញផ្សាយតាមបណ្តាញ ព័ត៌មានអំពី កសិករកម្ពុជាកំពុងប្រែក្លាយខ្លួនចេញពី ( កសិករ ទៅជា សកិ-ពាណិជ្ជករ) ដែលធ្វើឲ្យបណ្តាញសង្គមហ្វេកប៊ុកមានការិះគន់ យ៉ាងខ្លាំងចំពោះ ការលើកឡើងរបស់ រដ្ឋមន្ត្រីរូបនេះ ។
សូមបញ្ជាក់ដែរថា ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម វេង សាខុន អញ្ជើញអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «សេវាព័ត៌មានទីផ្សារកសិកម្ម» និងមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ជាច្រើនរូប ដែលរៀបចំធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ។
ឯកឧត្តម វេង សាខុន បានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ប្រជាកសិករកម្ពុជា កំពុងកែប្រែទម្លាប់ ពីការផលិតសម្រាប់បម្រើ សេចក្តីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់លក់ ព្រោះមានតម្រូវការទីផ្សារខ្ពស់ ហើយទន្ទឹមនឹងនេះ សហគមន៍កសិកម្ម កំពុងក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ ដែលនាំឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន នៅក្នុងសង្គមជនបទកម្ពុជា។ នេះជាការបង្ហាញឲ្យឃើញថា កសិករកម្ពុជា បាននិងកំពុងប្រែក្លាយខ្លួនចេញពី «កសិករ» ទៅជា «កសិ-ពាណិជ្ជករ» ដើម្បីទទួលបានតម្លៃបន្ថែម ក្នុងជីវភាពរស់នៅរបស់ខ្លួន»។
សូមមើលការិះគន់យ៉ាងខ្លាំងរបស់មហាជនខាងក្រោមនេះ ៖