(កំពត) មានករណីរថយន្តដឹកសាំងមួយគ្រឿងបានឆ្លងក្បាលអាគុយ និងតក់សាំងត្រូវពីលើបណ្តាលភ្លើង ឆាបឆេះយ៉ាងសន្ធួសន្ធៅ ករណីនេះបានកើតឡើងនៅ ចំណុចផ្លូវក្រាល គ្រួសក្រហមមួយខ្សែរ ស្ថិតនៅឃុំដងទង់ស្រុកដងទង់ខេត្តកំពត។
តាមការដឹងរៀបរាប់របស់ប្រជាពលដែលរស់នៅទីនោះ បានឃើញហេតុការណ៍នេះបានប្រាប់ដល់អ្នក សារព័ត៍មានអោយដឹងថា មុនដំបូងឃើញឡានបើកជាធម្មតាបន្តិច ក្រោយមកក៍ឃើញអណ្តាតភ្លើងឆេះ ហុយផ្សែងខ្មៅពេញមេឃឃើញដូចច្នេះប្រជាពលរដ្ធដែលនៅកន្លែងកើតហេតុព្យាយាមជួយទាញបុរសជាតាកុងឡានដែលឆាបឆេះនោះចេញពីកន្លែងកើតហេតុតែផ្ទុយទៅវិញបុរសជាតៃកុងឡានក៍ព្យាយាមរតចូលឡានដែលកំពុងឆាបឆេះហើយនិយាយថាលែងខ្ញុំអោយខ្ញុំស្លាប់ទៅទោះជារស់គ្មានលុយសងថៅកែដែរហើយអាច និងជាប់គុកទៀតផង ។
ឮតៃកុងឡាននិយាយដូច្នេះអ្នកដែលនៅកន្លែងកើតហេតុមួយចំនួនបាអួលដើមករនិងព្យាយាមជួយដឹកទៅមន្ទីរពេទ្យឯកជនមួយនៅស្រុកដង់ទង់ចំណែកឯរថយន្តកូរ៉េដែលមានស្លាកលេខ2A កណ្តាល 01 92ត្រូវបាន ភ្លើងឆាបឆេះខូខខាតទាំងស្រុងករណីនេះដែរ បានកើតឡើងនៅល្ងាច ម៉ោង០៥:៣០នាទី ត្រូវនិងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ បុរសជាតៃកុងឡានមានឈ្មោះ ឃុន វាសនាភេទប្រុស អាយុ១៧ឆ្នាំ រងរបួសធ្ងន់បច្ចុប្បន្នកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ៕ ប្រភពFB
សូមទស្សនាវីដេអូខាងក្រោមនេះ ៖