រដ្ឋសភាបន្តពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម

0
508

នារសៀលថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០១៩ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យ ប្រជុំ លើកទី៣ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ជាអ្នកអានរបាយការណ៍ ពីលទ្ធផលនៃ ការពិនិត្យ សិក្សាសេចក្តីព្រាងច្បាប់ ជូនអង្គសភា។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និង សហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។

សេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម ដែលមាន១១ជំពូក ចែកចេញជា១០៧មាត្រា។ សេចក្តីព្រាង ច្បាប់ ស្តីពីរបបសន្តិសុខសង្គម មានគោលបំណងបង្កើតឱ្យមានរបបសន្តិសុខសង្គម  នៃព្រះរាជាណា ចក្រកម្ពុជា  ដើម្បីធានាឱ្យមានសមធម៌  និងសាមគ្គីធម៌សង្គម និងដើម្បីលើកកម្ពស់ សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ៕

ដោយ NCNDaily 

LEAVE A REPLY

Please enter your comment!
Please enter your name here