(បន្ទាយមានជ័យ) ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៥ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។
មូលហេតុនៃការសម្លាប់គ្នា គឺបណ្តាលមកពីទំនាស់រឿងស្នេហាត្រីកោណ និងទំនាស់រឿងរកស៊ីគ្រឿងញៀនកិបកេងប្រាក់ ហើយក្រោយពីបង្កហេតុ ជនសង្ស័យត្រូវបាន លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងកំរិតស្រាល និងនគរបាលក្រុងសិរីសោភ័ណ ឃាត់ខ្លួនបានតែម្តង៕ប្រភពFB