កុំស្មានតែនៅក្រមុំណា Jun Ji hyun កូនពីរហើយ នៅតែអាចវ៉ាដាច់ តារាស្រីស្រករក្រោយ

0
557

នាង Jun Ji hyun តួឯក​ស្រី​ក្នុង​រឿង The Legend of the Blue Sea គឺជា​តារា​ស្រី​តែ​ម្នាក់​គត់​ ដែលមាន​មុខនៅលើ​តារាងបញ្ជី​ឈ្មោះ តារា​សម្ដែង​ល្អ​ដាច់​គេ​ កាលពីក្នុង​ឆ្នាំ ២០១៦ ដែល​រៀបរៀង​ដោយ​ក្រុមហ៊ុន Gallup Korea​។​ ថ្មីៗនេះ កំពូលតារាស្រីឆ្នើម Jun Ji hyun បានកា្លយជាអ្នកតំណាង ថត​ពាណិជ្ជកម្ម សម្រាប់ម៉ូដ​រដូវ​រងា ​ឲ្យ​ម៉ាក​សម្លៀក​បំពាក់​ «NEPA»។ យ៉ាងណាមិញ បើ​និយាយ​ពី​សម្រស់​របស់​នាង ​ក្រោយ​សម្រាល​កូនទីពីរ​ហើយ​ រឹត​តែ​ស្អាតខ្លាំង​ ទាក់ទាញមិនធម្មតា។

 

Jun Ji hyun ប្រមូលឆក់យកម៉ូដរដូវរងា របស់ម៉ាកសំលៀកបំពាក់ល្បី «NEPA» ដោយដណ្ដើមបានតំណែងជាអ្នកបង្ហាញម៉ូដសារជាថ្មីម្តងទៀត ។ នេះហាក់បញ្ជាក់កាន់តែច្បាស់ថា ប្រជាប្រិយភាពរបស់តារាស្រីកូនពីរនេះ មិនមានការថមថយឡើយ បើទោះបីជានាង ទើបតែសម្រាលកូនទីពីរហើយក្ដី។
បើ​និយាយ​ពី​ការងារ​ខាង​សម្ដែង​វិញ​ មិនទាន់​មានដំណឹង​ Ji hyun ចូល​សម្ដែងក្នុងរឿងថ្មីណាមួយនៅឡើយទេ បន្ទាប់​ពី​សម្រាល​កូន​ទីពីរហើយ​ កាល​ពី​ខែ​មករាកន្លងមក។ ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​ នាង​នៅ​តែ​រក្សាបាននូវតំណែងជាតារាស្រីជួរមុខរបស់ប្រទេស កូរ៉េខាងត្បូង។ ជាពិសេសនាងតែងតែមាន​មុខ​ជា​និច្ច​ តាម​រយៈ​ការ​ថត​ម៉ូដ​ឲ្យ​ទស្សនាវដ្ដី និង​ Brand ល្បីកំពូលផ្សេងៗ។
គួរបញ្ជាក់ថា នាង Jun Ji Hyun ធ្លាប់លេចមុខ ក្នុងខ្សែភាពយន្តល្បីៗជាច្រើន ដូចជារឿង សង្សារខ្ញុំជាមនុស្សភពផ្កាយ និងរឿង មច្ឆាឆ្លងជាតិ ដែលសម្តែងជាមួយកំពូលតួប្រុសល្បី Lee min hoo ។ Jun Ji Hyun បានរៀបការ ជាមួយស្វាមីអ្នកជំនួញ ឈ្មោះ Choi Joon Hyuk កាលពីឆ្នាំ២០១២ ៕


 

 

LEAVE A REPLY

Please enter your comment!
Please enter your name here