ស្អាតៗណាស់ សុទ្ធតែតារា ក្នុងពិធីខួបកំណើតរបស់នាង Min Pechaya គម្រប់ ៣០ ឆ្នាំ ខ្លាំងជាងពិធីមង្គលការទៅទៀត

0
1691

តារាថៃ៖ តារា​សម្ដែង​ស្រី​ថៃ​ដ៏​មាន​ប្រជាប្រិយភាព​គឺ​នាង Min Pechaya បានធ្វើ​ពិធី​ខួបកំណើត​គម្រប់​អាយុ ៣០ ឆ្នាំ​របស់ខ្លួន​កាលពី​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៩ ម្សិលមិញ​នេះ ដែល​កម្មវិធី​ទាំងមូល​បានរៀបចំ​ឡើង​យ៉ាង​អធិកអធម ព្រមទាំង​បាន​អញ្ជើញ​ភ្ញៀវកិត្តិយស​ចូលរួម​យ៉ាងច្រើន​កុះករ ដែល​មើលទៅ​កម្មវិធី​ទាំងមូល​បានរៀបចំ​ឡើង​ធំដុំ​មិន​ចាញ់​ពិធីមង្គលការ​ប៉ុន្មាន​ទេ ។​

​ងាក​ចេញទៅ​មើល​ការតុបតែង​ខ្លួន​របស់​តារា​ថៃ Min Pechaya និង ភ្ញៀវកិត្តិយស​ទាំងប្រុស ទាំងស្រី​ដែល​បានមក​ចូលរួម​ពិធី​យប់មិញ​វិញ ម្នាក់ៗ​បាន​រំលេច​ខ្លួន​យ៉ាង​ស្រស់​សោភា​ប្រជែង​សម្រស់​គ្នា​ពេញ​ទាំង​កម្មវិធី​តែម្ដង ដែល​ភាគច្រើន​សុទ្ធតែជា​អ្នកសិល្បៈ​ល្បីៗ ពិសេស​លើសពីនេះ ទាំង​ម្ចាស់​កម្មវិធី និង ភ្ញៀវកិត្តិយស ពួកគេ​ម្នាក់ៗ​សុទ្ធតែ​ស្លៀក​ឈុត​ពណ៌​ស​ស្ទើរតែ​ទាំងអស់ ។

​ក្រៅពី​មិត្តភក្ដិ​ជិតស្និទ្ធ​ទាំង​ក្នុង និង ក្រៅ​រង្វង់​សិល្បៈ​របស់​តារា​ស្រី Min Pechaya បាន​ចូលរួម​អបអរ​ពិធី​ខួបកំណើត​គម្រប់​អាយុ ៣០ ឆ្នាំ​របស់​នាង​ហើយ ក្នុង​នោះគេ​ក៏​ឃើញ​វត្តមាន​គូស្នេហ៍​សំណព្វចិត្ត​របស់​នាង ក៏បាន​ចូលរួម​បង្ហាញ​ភាពស្និទ្ធស្នាល និង ជូនពរ​មិត្តស្រី​ជាទី​ស្រឡាញ់​នៅ​ចំពោះមុខ​មិត្តភក្ដិ​ទាំងអស់​ផងដែរ ពិតជា​រ៉ូ​មែន​ទិ​ក​ខ្លាំងណាស់ ៕​ប្រភពប្រជាប្រិយ

សូមទស្សនារូបភាពខាងក្រោម៖

LEAVE A REPLY

Please enter your comment!
Please enter your name here