(ភ្នំពេញ) ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឱ្យ លោកស្រី មីអេកុ អូសាណៃ ប្រធានអង្គការជប៉ុន JHP និងជាអ្នកដែលបានសាងសង់សាលារៀនជាច្រើនសម្រាប់កុមារកម្ពុជា ចូលជួបសម្ដែងការគួសម និងពិភាក្សាការងារ ថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៨។
លោកស្រី មីអេកុ អូសាណៃ ស្ថាបនិកអង្គការជប៉ុនសាងសង់សាលារៀនឲ្យកុមារ JHPដែលបានសាងសង់សាលារៀន ៣៤៧ ខ្នងទូទាំងប្រទេសកម្ពុជា នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ថេង ច័ន្ទសង្វារ ដែលបង្ហោះនៅលើបណ្តាញសង្គមរបស់គាត់។
សូមបញ្ជាក់ដែរថា អង្គការជប៉ុន JHP បានបង្កើតជាផ្លូវការកាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ១៩៩៣ សកម្មភាពដំបូងដែលអង្គការចាប់
ផ្តើមធ្វើ គឺជួយជនភៀសខ្លួនកម្ពុចានៅតាមព្រំដែនកម្ពុជា-ថៃ ឲ្យបានវិលត្របលមកស្រុកកំណើតរបស់ខ្លួនវិញ ក្រោយពីចប់សង្គ្រាម ។
បន្ទាប់បមក៏បានស្វែងរកមូលនិធី ដើម្បីជួយកសាងអគារសាលារៀនជាច្រើនខ្នង សម្រាប់កុមារកម្ពុជា ដើម្បីបង្កើតការចេះដឹងឡើងវិញ ៕