ភ្នំពេញ ៖ វេជ្ជបណ្ឌិតជនជាតិចិនម្នាក់ នឹងស្រ្តីជាប្រពន្ធបានធ្វើការព្យាបាលខ្វះ បច្ចេកទេស បណ្តាលឱ្យបុរសជនជាតិចិនម្នាក់ស្លាប់ នៅក្នុងមន្ទីរពេទ្យហើយត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនជាបណ្តោះ អាសន្នរង់ចាំការដោះស្រាយជាមួយក្រុមគ្រួសារ សព បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៥នឹង៣០នាទីល្ងាច ថ្ងៃទី ១៥ខែតុលាឆ្នាំ២០១៨នៅ មន្ទីរសំរាកព្យាបាលនិង សម្ភព ផេង វុទ្ធី ដែលស្ថិតនៅ ផ្ទះលេខ DD.១០ ភូមិក្បាលដំរី ២សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ជាការកត់សម្គាល់ គ្លីនិកជនជាតិចិន ដែលគ្រប់គ្រងដោយជនជាតិចិនភាគច្រើន ស្ថិតនៅក្រោមស្លាកអាជ្ញាបណ្ណវេជ្ជបណ្ឌិតជនជាតិខ្មែរ ។ កន្លងមកកន្លែងខ្លះ បានព្យាបាលមានអ្នកស្លាប់( ខ្មែរ ) ផងដែរ ដោយសារព្យាបាលខុសបច្ចេកទេស បង្កប្រតិកម្មថ្នាំ ។
សពឈ្មោះWANG ZHIQIANG អាយុ ៤៩ឆ្នាំមុខរបរ លក់គ្រឿងខ្លែម នៅកំបូល ជាជនជាតិ ចិន ស្នាក់នៅផ្ទះសំណាក់មិត្តភាពភូមិកើតហេតុខាងលើ។ រីឯវេជ្ជបណ្ឌិត ជនជាតិចិនជាម្ចាស់ ពេទ្យឈ្មោះ LI XIA OYONG ភេទប្រុសអាយុ៣៩ឆ្នាំជា វេជ្ជបណ្ឌិត មានសញ្ញាប័ត្រត្រឹមត្រូវនៅប្រទេសចិន ។
តាមប្រភពព័ត៌មានពីគ្រូពេទ្យ ខាងលើ បាននិយាយប្រាប់ថា នៅមុនពេលកើតហេតុដោយឃើញ ជនរងគ្រោះ(សព) បានជិះរ៉ឺម៉កកង់បី មកមន្ទីរពេទ្យរបស់គាត់ ដោយជនរងគ្រោះ មានអាការៈក្តៅខ្លួនខ្លាំង ឈឺសន្លាក់ដៃ សន្លាក់ជើង ។ ភ្លាមៗនោះគ្រូពេទ្យខាងលើបានពិនិត្យជនរងគ្រោះ រួចបានយល់ថា ជនរងគ្រោះមានជំងឺ គ្រុនឈាម បន្ទាប់មក បានដាក់ សឺរ៉ូមមួយប្លោក ជនរងគ្រោះមានអាការៈធម្មតា ហើយបានដាក់ សឺរ៉ូមមួយទៀត ជាប្រភេទថ្នាំផ្សេង តែព្យាបាលដដែល បានពាក់កណ្តាល ជនរងគ្រោះ ខាងលើ ស្រាប់តែមាន មុខអាការៈខុសប្លែកពី ធម្មតា ស្លេកស្លាំង ហើយគ្រូពេទ្យនិងប្រពន្ធ បានគាស់មាត់ជនរងគ្រោះដើម្បីបញ្ជូលខ្យល់អុកស៊ីហ្ស៊ែន ហើយធ្វើចលនា ដើមទ្រូង លុះមួយ សន្ទុះក្រោយមក ជនរងគ្រោះខាងលើ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ហើយបើតាម ស្រ្តី ម្នាក់ជាអ្នកបកប្រែបានអោយដឹងថា ជនរងគ្រោះ(សព)ដោយដឹងថា ឈឺហើយមក មន្ទីរពេទ្យព្រមទាំង ម្ចាស់ផ្ទះ សំណាក់ខាងលើ បាននាំគ្នាមកមើល ជនរងគ្រោះនៅមន្ទីរពេទ្យខាងលើ តែមកដល់ ជនរងគ្រោះ បានស្លាប់បាត់ជីវិតទៅហើយ ហើយបានទាក់ទងទៅ កូនប្រុសរបស់ សព ដែលមានឈ្មោះwang gi long វ៉ងជីឡុង ភេទប្រុស អាយុ ២៦ ឆ្នាំមុខរបរជួយលក់គ្រឿងក្លែមឪពុកនៅម្តុំកំបូល ខណ្ឌពោធិ៍សែនជ័យ អោយមកកន្លែងកើតហេតុ ហើយប្តឹងសមត្ថកិច្ចអន្តរាគមន៍ផងដែរ ។
បើតាមសម្តី សមត្ថកិច្ចនឹងមន្រ្តីសុខាភិបាលបានអោយដឹងថា សម្ភព នឹងសំរាកព្យាបាល ផេង វុទ្ធី ខាងលើ ដោយមិនមានផាសុកភាពនិងខ្វះ អនាម័យយ៉ាងខ្លាំង ព្រោះនៅក្នុង បន្ទប់ពិនិត្យនិងពិសោធន៍ សំបូរទៅដោយ កន្ទុយបារី ដោយមិនមានអនាម័យផងដែរ ។ ចម្ងល់អ្នកនៅទីនោះឆ្ងល់ថា ជំនាញសុខាភិបាល ដែលមានតួនាទីត្រួតពិនិត្យ ហេតុអ្វីបានបណ្តោយឱ្យមានមន្ទីរពេទ្យបែបនេះបាន ? ។ ឬមិនដែលចុះត្រួតពិនិត្យសោះ ឬចុះដែរតែចុះមកយកលុយ ? នៅភ្នំពេញ ពេទ្យបែបបនេះមានប៉ុន្មានកន្លែងទៀត ?
ក្រោយមកសមត្ថកិច្ចបាននាំខ្លួនលោកគ្រូពេទ្យ និងប្រពន្ធយកទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌពោធិ៍រង់ចាំបញ្ជូនបន្តទៅតាមនិតិវិធីនៃច្បាប់។ ចំណែកសាកសពខាងកុសល្យវិច័យបានយកទៅក្លាស្សេទុក នៅវត្តស្ទឹងមានជ័យរង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ប្រភពFb