(ភ្នំពេញ) ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ដ្រាលី និងណូវែលហ្សេឡង់ ថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៨។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានផ្តែផ្តាំ ឲ្យនិស្សិតទាំងអស់បានទៅសិក្សានៅទីនោះ ត្រូវប្រឹងប្រែងយកចិត្តដាក់ខិតខំរៀនសូត្រ និងចេះស្វែងយល់បន្ថែមពីការរីកចំរើនប្រទេសរបស់គេ ដើម្បីយកគំនិត និងចំណេះដឹងទាំងឡាយមកធ្វើការអភិវឌ្ឍន៍របស់ប្រទេសយើង ឲ្យកាន់តែរីកចំរើនបន្ថែមទៀត ៕