ប្រជាពលរដ្ឋប្រទះឃើញសាកសពស្ត្រីវិកលចរិតមិនស្គាល់អត្តសញ្ញាណម្នាក់ អណ្តែតទឹក នៅស្រុកស្ទោង

0
264

(កំពង់ធំ)៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១០និង២៥ នាទី​ សមត្ថកិច្ចយើងបានទទួលព័ត៌មានពីប្រជាពលរដ្ឋដែលទៅនេសាទត្រីនៅចំណុចត្រពាំងញត ស្ថិតក្នុងភូមិប្រគាប ឃំុម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បានឃើញសពអណ្តែតទឹក។


ក្រោយទទួលបានព័ត៌មាន​ភ្លាមកម្លាំងជំនាញស្រុក រួមនិងកម្លាំងប៉ុស្តិ៍ សហការជាមួយមេឃំុ កម្លាំងប្រជាការពារ ចុះទៅពិនិត្យសព ÷
– សពជាមនុស្សស្រី អាយុ​ ប្រហែល ៤៨ ឆ្នាំ មិនស្គាល់អត្តសញ្ញាណ មានកំពង់ ១៥៥ ស.ម​ សបុរខ្មៅស្រអែម សក់រួញក្រឡឹឹងករ ស្លាប់ក្នុងស្ថានភាពអណែ្ដតផ្ងារពោះ ដៃទាំងពីរកន្ធែក ម្រាមដៃក្ដាប់ ជើងទាំងពីរកន្លែក ពោះហើមប៉ោងធំ មានឈាមលាយទឹកហូរចេញតាមមាត់ និង ច្រមុះ សពពាក់អាវសាច់ក្រណាត់ដៃវែង មានផ្កាក្រហម និង ផ្កាលឿង ស្លៀកខោសាច់ក្រណាត់ជើងវែង ចង្កេះកៅស៊ូ ពណ៌ក្រម៉ៅមានផ្កាពណ៌ស​ ល្អិតៗ ។ ការពិនិត្យលើដងខ្លួន ស្បែកពោះរបកដោយសារត្រូវកំដៅថ្ងៃ ក្រៅពីនោះពំុមានស្លាកស្នាមអ្វីឡើយ។

តាមការបញ្ជាក់របស់លោកនាយប៉ុស្ដិ៍ម្សាក្រង និង ប្រជាពលរដ្ឋ សពជនរងគ្រោះជាមនុស្សវិកលចរិកធ្លាប់មកដេកនៅក្នុងវត្តស្ពឺត្បូង ហើយនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានឃើញ ស្រ្ដីដែលមានភិនភាគដូចសាកសពដើរលុយទឹកនៅចំណុចអូរចកស្ថិតក្នុងភូមិប្រគាបមានចម្ងាយជាងមួយគីឡូម៉ែត្រ ពីកន្លែងប្រទះឃើញសពអណ្តែតទឹក ។


តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ : សាកសពជនរងគ្រោះស្លាប់ដោយសារលង់ទឹកប្រាកដមែន ៕ប្រភពFB

 

LEAVE A REPLY

Please enter your comment!
Please enter your name here