ខឹងសុំលុយមិនបាន ចាប់ទាញម្ដាយជរាវយ័៨៧ឆ្នាំ ទម្លាក់ពីលើគ្រែរងរបួសធ្ងន់នៅស្រុកកណ្ដាលស្ទឹង

0
325

ខេត្តកណ្ដាល៖ កូនតិរច្ឆានម្នាក់ ផឹកស្រាស្រវឹងតែងរករឿងម្ដាយខ្លួនឯងឥតស្វាង លុះខឹងសុំលុយម្ដាយ ចំនួន២ម៉ឺនមិនបាន ស្រាប់តែផ្ទុះកំហឹងយកកូនកាំបិតចុងស្រួចមកគំរាម ជេរប្រមាថ រួចទៅចាប់ម្ដាយ អូសទម្លាក់ពីគ្រែ បណ្តាលឲ្យរងរបួសជាទម្ងន់ករណីហិង្សានេះ បានកើតឡើងនៅវេលាម៉ោង វេលាម៉ោង១៦ និង៥០នាទី ថ្ងៃទី១០ ខែ១០ ឆ្នាំ២០១៩ ស្ថិតនៅក្នុង ភូមិស្វាយព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ។

តាមប្រភពមន្ដ្រីនគរបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អុន អាង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រីឯចំណែក ស្រ្តីរងគ្រោះជាម្តាយមានឈ្មោះដប ហ៊ិន អាយុ៨៧ឆ្នាំ ជនជាតិខ្មែរ ។

ជនសង្ស័យ និងជនរងគ្រោះ ត្រូវជាម្ដាយកូននឹងគ្នា មានទីលំនៅ ភូមិស្វាយព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចំណែកវត្ថុតាងដកហូតបានមានកូនកាំបិតចុងស្រួចចំនួន ១ដើម។

ជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនរួចកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាន នគរបាលស្រុកកណ្តាលស្ទឹង ដើម្បីចាត់ការតាមនីតិវិធី ៕

ប្រភព៖Heng Ly
ដោយ៖NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here