(ភ្នំពេញ) លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានថ្លែងឲ្យដឹងថា នៅព្រឹក ថ្ងៃទី១៥ ខែតុលា នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រគល់ជន ជាតិចិនចំនួន ៩១នាក់ ក្នុងនោះមានស្រីចំនួន២១នាក់ ពាក់ព័ន្ធករណីជម្រិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត (VOIP) ទៅឲ្យប៉ូលិសចិនដើម្បីយកពួកគេទៅអនុវត្តច្បាប់នៅប្រទេសចិន៕