ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះពិនិត្យបន្ទាន់ មើលស្ថានីយបូមទឹកកង្វក់ ស្ថានីយចម្រោះទឹកកង្វក់ និងស្ថានីយបូមបង្វែរទឹកកង្វក់ ចូលសមុទ្រខេត្តព្រះសីហនុ

0
405

(ព្រះសីហនុ) នាថ្ងៃសុក្រ ៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា រួមអមដំណើរដោយ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរខេត្ត មន្ទីដនសស ខេត្តព្រះសីហនុ រួមនឹងមន្ទី អង្គភាពជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមើលស្ថានីយបូមទឹកកង្វក់ ស្ថានីីចម្រោះទឹកកង្វក់ និងស្ថានីយបូមបង្វែរទឹកកង្វក់ ដើម្បីចាត់វិធានការជាបន្ទាន់ និងរកដំណោះស្រាយភ្លាមៗចំពោះបញ្ហាប្រឈមមួយនេះ កុំឲ្យហូរធ្លាក់ចូលសមុទ្រផ្ទាល់។

តាមការឲ្យដឹងពីមន្ដ្រីជាន់ខ្ពស់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ដែលបានអមដំណេីរដោយរដ្ឋមន្ដ្រី និងអាជ្ញាធរខេត្តព្រះសីហនុ និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត បានចុះទៅពិនិត្យទីតាំងស្ថានីយ៍បូមទឹកកង្វក់ និងអាងប្រព្រឹត្តកម្មទឹកកង្វក់មួយចំនួន តាមបណ្ដោយឆ្នេរសុខា ឆ្នេរអូឈើទាល រហូតដល់ស្ថានីយ៍ច្រោះសំអាតទឹកកាក់សំណល់ ទំហំ១៦ហិចតា នៅក្រុងព្រះសីហនុ ។

មន្ដ្រីរូបនេះបានបន្ថែមទៀតថា ថ្នាក់ដឹកនាំបានពិភាក្សាគ្នា ដើម្បីរកវិធានការដោះ ស្រាយបញ្ហាប្រឈមមួយនេះ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពទីក្រុងព្រះសីហនុទេសចរណ៍ ជាប់មាត់សមុទ្រមួយនេះឲ្យបានល្អ។

សូមបញ្ជាក់ថា ជាលទ្ធផល ១.បានស្ដារស្ថានីយប្រព្រឹត្តកម្មទឹកកង្វក់ចំនួន ១៦ហិកតា នៅតំបន់ឆ្នេរអូរឈើទាល ២.រៀបចំអាងស្ដុក ស្ថានីយបូមទឹកកង្វក់ នៅចំណុចអូរចំណា អូរឆ្នេរ៧ជាន់ និងស្ដារនៅតាមតំបន់មាត់សមុទ្របន្ថែមទៀត និង ៣. រៀបចំធ្វើអាងចម្រោះទឹកកង្វក់តាមអូរ ដោយចាប់ផ្ដើមដំបូងពីអូរម៉ារីយូ។ ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានឧបត្ថម្ភរថយន្តសំអាតតាមឆ្នេរសមុទ្រ ចំនួន ២គ្រឿង ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here