ភ្ជុំឆ្នាំនេះមាន ប្រជាពលរដ្ឋប្រមាណ ២៥ ០០០នាក់ នឹងទទួលបានសេវាដឹកជញ្ជូន ដោយឥតគិតថ្លៃពីសាលារាជធានីភ្នំពេញ

0
330

(ភ្នំពេញ) អនុវត្តតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា ដោយបានគិតគូ និងសម្រួល​ដល់ការចំណាយ ក្នុងការធ្វើដំណើររបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មារិនី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ បានឲ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុង ចំនួន២១៥គ្រឿង សម្រាប់បម្រើសេវា ដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់នោះ ត្រឹមរយៈពេល៥ថ្ងៃ មានប្រជាពលរដ្ឋ បានទទួលសេវានេះ ប្រមាណជិត ២ម៉ឺននាក់ ។

អ្នកនាំពាក្យរដ្ឋបាលរាជធានី បានបញ្ជាក់នៅថ្ងៃទី១០តុលានេះថា៖ រយៈពេល​៥​ថ្ងៃ​កន្លង​ទៅ​នេះ ​សាលា​រាជធានី​ភ្នំពេញ ​បាន​ធ្វើការ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​​ ដោយ​​ឥត​​គិត​ថ្លៃ​ប្រមាណ​ជិត​២​ម៉ឺន​នាក់​ ​ទៅ​កាន់​ស្រុក​កំណើត ​និង​ត្រឡប់​មក​ភ្នំពេញ​វិញ ​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​។ ​តាម​រយៈ​ការ​ផ្តល់​សេវា​ដឹក​ជញ្ជូន​តាម​រថយន្ត​ក្រុង​ចំនួន​២១៥​គ្រឿង​ ដោយ​ឥត​បង់ប្រាក់ ​ដែល​បាន​គ្រោងទុក​រយៈពេល​៦​ថ្ងៃ​នេះ ​។

 

លោក ​ម៉េ​ត មាស​ភក្តី ​អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ រំពឹង​ថា​នឹង​មាន​ប្រជាពលរដ្ឋ​មិន​តិច​ជាង​ ​​២​​៥ ០០០​​​​នាក់​​ទេ ​​ដែល​​បាន​ទទួល​​សេវា​​នេះ​​។

សូមបញ្ជាក់ថា សម្តេចតេជោផ្តល់រថយន្តក្រុង ១២០គ្រឿង សម្រាប់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនីធ្វើដំណើរទៅស្រុក កំណើតដោយមិនបង់ថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

នៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយកម្មករ កម្មការិនីនៅទូទាំងប្រទេសថា សាលារាជធានីភ្នំពេញបានត្រៀមរថយន្តក្រុង ១២០គ្រឿងសម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំនេះដោយមិនបង់ថ្លៃ(Free)ទាំងទៅទាំងមករួមទាំងការធ្វើដំណើរតាមរថភ្លើងផងដែរ ចាប់ពីថ្ងៃទី​៦ ដល់ថ្ងៃទី១១ តុលា​ ២០១៨។

ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមអំពាវនាវដល់ក្រុមហ៊ុនរថយន្តក្រុងឯកជនទាំងអស់ សូមកុំ តម្លើងថ្លៃនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here