(ភ្នំពេញ) នារសៀលថ្ងៃសៅរ៍ ១២រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៨នេះ លោក ឈួន ឆាំ ចៅសង្កាត់ពន្សំាង លោក នេត តុងហាក់ ក្រុមប្រឹក្សាសង្កាត់ពន្សាំង លោក ឃុត ឃី ស្មៀនសង្កាត់ពន្សាំង លោក ឆុន សំ ប្រធានសហភាពសហព័ន្ធយុវជនសង្កាត់ពន្សាំង ព្រមទាំងអនុប្រធាន និងសហការីទាំង២៤ភូមិ បាននាំយកថវិការរបស់ឯកឧត្តមឃួង ស្រេង អភិបាលនៃអភិបាលរាជធានីភ្នំពេញ ចំនួន ៥លានរៀល ប្រគេនជូនដល់លិខិតមុន្នី ហួន រីម ព្រះចៅអធិការវត្តប្រសិទ្ធីរាម នឹងជាព្រះអនុគុណខណ្ឌព្រែកព្នៅ គណៈធម្មយុទ្ធកនិកាយក្នុងឳកាសកាន់បិណ្ឌ១៣ នៃវត្តប្រសិទ្ធីរាម ។
ហើយរួមជាមួយគ្នានេះដែរ លោកចៅសង្កាត់ ក្រុមប្រឹក្សាចៅសង្កាត់ និងប្រធានសហភាពសហព័ន្ធយុវជនសង្កាត់ពន្សាំង បានយកនូវទិយវត្ថុ
ទាំងឡាយរួមមាន អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធពីកេស ទឹកផ្លែឈើ២កេស រួមនឹងថវិការចំនួន ៥០ម៉ឺនរៀល ។
ទន្ទឹងនោះដែរ លោក ឆុន សំ តំណាងជាប្រធានសហភាពសហព័ន្ធយុវជនសង្កាត់ពន្សាំង និងជាអាចារ្យវត្តប្រសិទ្ធិរាម ធ្វើការថ្លែងអំណរគុណ ប្រសិទ្ធិពរជ័យ សិរីវិបុលមហាប្រសើរ ដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បុត្រាបុត្រីព្រមទាំងឯកឧត្តមអភិបាលរង និងមន្ត្រីរដ្ឋបាលរាជធានីទាំងអស់ ឲ្យសមប្រកបជួបប្រទះពរព្រះទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ។ ម្យ៉ាងវិញទៀត សូមបួងសួងដល់វត្ថុសក័្តសិទ្ធិក្នុងលោក ឲ្យជួយថែរក្សាដល់ឯកឧត្តមអភិបាល និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ឲ្យបាននូវជ័យជំនះកិច្ច ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន ជាមាគាដឹកនាំសំរាប់រាជធានីភ្នំពេញ ទទួលបានជ័យជំនះគ្រប់ភារកិច្ចទាំងអស់ ៕