ខេត្តកំពត៖ កាលពីប៉ុន្មានម៉ោងមុននេះ សពក្មេងស្រី ដែលបានលិចអូប័រនៅឧទ្យានដងព្រែក ខេត្តកំពត ត្រូវបានគេរកឃើញហើយ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ។
នេះបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “Thai Samdy” បានបង្ហោះសារថា “ពេលព្រឹកនេះកូនគាត់បានរកឃើញហើយ សូមប្អូនស្រីទៅអោយបានសុខ បងប្រុសបាត់កូនបានរកឃើញហើយ តែគួរអោយសោកស្តាយប្អូនស្រីបានបាត់បង់ជិវិតទៅហើយ”។
គួរបញ្ចាក់ផងដែរថា កូនស្រីគាត់បានបាត់ខ្លួននៅភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ដោយសារតែលិចអូប័រ ។
យ៉ាងណាមិញ ងាកមកលើក្នុងវិដេអូវិញ យើងនឹងឃើញពីសកម្មភាពរបស់អ្នកមានគុណអោបសពកូនស្រី ស្រែយំ នៅលើទូក។ ជាចុងក្រោយលោកប៉ា បានពោលពាក្យមួយម៉ាត់ថា “ឲ្យប៉ាសូមទោសណាកូនសំលាញ់របស់ប៉ា និងមានពាក្យជាច្រើនទៀត។ សូមឲ្យកូនស្រីទៅកាន់សុគតិភព កើតជាតិក្រោយសូមឲ្យកូនស្រីអាយុវែង”៕
ប្រភព៖ Pich Sokha