ភ្នំពេញ៖ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩នឹង០០នាទីយប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣០៧ កែងនឹងផ្លូវលេខ៥៨៤ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មុនពេលកើតហេតុបុរសជាជនរងគ្រោះបានយកម៉ូតូទៅផ្ញើរួចដើរបណ្ដើរលេងហ្គេមបណ្ដើរក្នុងគោលបំណងចូលទៅផ្ទះមិនដល់ផ្ទះផង ស្រាប់តែលិចមុខជនសង្ស័យចំនួន៦នាក់ធ្វើដំណើរដោយម៉ូតូ៣គ្រឿងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះតែមិនបានសំរេចដោយមានការប្រតាយប្រតប់គ្នាជាមួយនឹងម្ចាស់ទូរស័ព្ទបណ្ដាលអោយដួលម៉ូតូហើយត្រូវបានសមត្ថកិច្ចនឹងប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនបានភ្លាមៗ ខណៈដែរបក្សពួក៥នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។
ជនសង្ស័យមានឈ្មោះ ម៉ាន់ សំបុត្រ ភេទប្រុស អាយុ១៨ឆ្នាំ ទីកន្លែងស្នាក់នៅមិនច្បាស់លាស់ មុខរបរមិនពិតប្រាកដ ធ្វើសកម្មភាពជិះម៉ូតូមួយគ្រឿងម៉ាក ស្មាស់វី ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលលេខ ភ្នំពេញ 1E.2736 បច្ចុប្បន្នជនសង្ស័យរួមនឹងវុត្ថុតាងត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុសិ៍្តនគរបាលរដ្ឋបាលបឹងកក់ទី២ កំពុងធ្វើការសួរនាំនឹងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនិតិវិធី ៕
ប្រភេះ៖ FB