កម្ពុជាគ្រោងទិញយន្តហោះស៊ើបការណ៍ ៣ទៅ៤គ្រឿងបន្ថែមទៀត រួមនិងសព្វាវុធមួយចំនួន ពីប្រទេសឆែក..

0
611

នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងពីទីក្រុងប្រាក ថា ដើម្បីពង្រឹងវិស័យយោធា របស់កម្ពុជា ឲ្យកាន់តែរឹងមាំបន្ថែមទៀត កម្ពុជាគ្រោង នឹងទិញយន្តហោះស៊ើបការណ៍ ប្រភេទ L39 ចំនួន៣-៤គ្រឿងបន្ថែមទៀត រួមនិងសពា្វវុធមួយចំនួន ប្រទេសឆែក ខណៈកាលពីមុន កម្ពុជា បានទិញយន្តហោះស៊ើបការណ៍ L39 ចំនួន៦គ្រឿងពីប្រទេសឆេករួចម្តងហើយ។

ការប្រកាស គ្រោងទិញសព្វាវុធបន្ថែម ដើម្បីពង្រឹងក្នុងវិស័យទំនាក់ទំនងសន្តិសុខ និងការ ពារជាតិរបស់កម្ពុជាបែបនេះ ធ្វើឡើងនៅក្នុងឱកាស នាយករដ្ឋមន្រ្តីនៃប្រទេសទាំង ពីរ បានរួមគ្នាធ្វើសន្និសីទសារព័ត៌មាន នៅទីក្រុងប្រាក ប្រទេសឆែក ក្រោយពីជំនួបកំពូលទ្វេភាគី និងកិច្ចពិភាក្សាចង្អៀត រវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរបានបញ្ចប់ដោយជោគជ័យ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «នៅក្នុងឱកាសនេះ ខ្ញុំសូមបញ្ជាក់ថា កាលពីពេលមុនកម្ពុជាបានទិញយន្តហោះស៊ើបការណ៍ L39 ចំនួន៦គ្រឿងទៅកម្ពុជារួចហើយ ឥឡូវនេះព្រឹកនេះខ្ញុំបានស្នើសុំពិភាក្សាអំពីលទ្ធភាពដែលកម្ពុជាអាចទិញយន្តហោះស៊ើបការណ៍ L39 ស៊េរីប្រភេទថ្មី ៣-៤គ្រឿងបន្ថែមទៀត ហើយយើងនឹងបន្តការពិភាក្សាអំពីបញ្ហានេះ រួមទាំងអាវុធមួយចំនួនដែលកម្ពុជាកំពុងនាំចូល នឹងអាចបន្ថែមនូវអាវុធធុនស្រាល មួយចំនួនផ្សេងទៀត នៅក្នុងវិស័យទំនាក់ទំនងសន្តិសុខ និងការពារជាតិរបស់យើង»។

សូមជំរាបថា សម្ដេចតេជោ ហ៊ុន សែន ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ និងរ៉ាក់ទាក់បំផុតពីសំណាក់លោក Andrej Babis នាយករដ្ឋមន្ត្រីឆែក នៅក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។ បន្ទាប់ពីបដិសណ្ឋារកិច្ចជាផ្លូវការ សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឆែក បានអញ្ជើញជួបពិភាក្សាចង្អៀត និងប្រជុំកំពូលទ្វេភាគី រួមទាំងពិធីទទួលទានអាហារការងារថ្ងៃត្រង់ ក្នុងបរិយាកាសស្និទ្ធស្នាល និងរ៉ាក់ទាក់បំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here