ខេត្តស្វាយរៀង៖ កាលពី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ នៅខាងក្រោយវត្តសារាយ ស្ថិតក្នុងភូមិ ព្រៃទួល ឃុំ ប្រសូតិ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។ ភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ច ទាំងព្រលឹមអុល ខណៈព្រះសង្ឃគង់នៅវត្តសារាយនិមន្ត ទៅខាងក្រោយវត្តសារាយ ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ស្លាប់ អណ្តែតក្នុងស្រះទឹកខាងក្រោយវត្ត។
សាកសពដែលប្រទះខាងមានឈ្មោះ សំ ហម អាយុ ៤៣ឆ្នាំរស់នៅភូមិ ព្រៃទួល ឃុំ ប្រសូតិ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ជាមនុស្សសតិមិនគ្រប់ តែងតែដើរទៅដើរមក ក្នុងភូមិដោយគ្មានប្រពន្ធកូននោះ គឺរស់បានដោយសារបងប្អូនសាច់ញាតិ គេឲ្យបាយម្ហូបហូប។
ប្រភពបានបន្តទៀតថា៖ នៅមុនថ្ងៃកើតហេតុ ពោលគឺរសៀលថ្ងៃទី១៥ម្សិលមិញ ម៉ោងប្រហែល៣ទៅ៤រសៀល គេឃើញជនរងគ្រោះដើរក្នុងភូមិ លុះដល់ព្រលប់បងប្អូនសាច់ញាតិ អត់ឃើញមករកបាយហូប ដូចសព្វដងនោះដែរ ស្រាប់តែព្រឹកឡើង មានអ្នកក្នុងគេមកប្រាប់ថា គាត់លង់ស្រះទឹកខាងក្រោយស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ ដើម្បីពិនិត្យ ទៅលើសាសពថាជាករណីអ្វីឲ្យពិតប្រាក។
សមត្ថកិច្ចយើងឃើងថា ពុំមានស្នាកស្នាមអ្វីនៅលើសាកសពនោះទេ អាចសន្និដ្ឋានថា ជនរងគ្រោះរអិលជើងធ្លាក់ស្រះទឹកស្លាប់តែម្តងណាមួយជនរងគ្រោះក៏មានជំងឺប្រចាំកាយផងនោះ៕
ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily