អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យ ការដ្ឋានស្ថាបនាផ្លូវបើកលំហរមហាវិថី សម្ដេចតេជោ ហ៊ុន សែន ហៅផ្លូវ៦០ម៉ែត្រតភ្ជាប់ជាមួយនឹងផ្លូវ២៧១គ្រោងបញ្ចប់នៅចុងឆ្នាំ២០១៩នេះ

0
230

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះពិត្យការដ្ឋានស្ថាបនាផ្លូវបើកលំហរមហាវិថី សម្ដេចតេជោ ហ៊ុន សែន ហៅផ្លូវ៦០ម៉ែត្រតភ្ជាប់ ជាមួយនឹងផ្លូវ២៧១ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ គ្រោងបញ្ចប់ នៅចុងឆ្នាំ២០១៩នេះ ដើម្បីសម្រួលឲ្យការ ធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរបានស្រួល ខណៈ ដែលផ្លូវខាងលើនេះ មានលក្ខណៈតូច ចង្អៀត ដោយសារតែមានផល ប៉ះពាល់ជាមួយ លំនៅដ្ឋាន ប្រជាពលរដ្ឋមួយចំនួននៅទីនោះ។ តែមកដល់ពេលនេះផលប៉ះពាល់ទាំងនោះត្រូវបានដោះស្រាយហើយ ដោយអនុវត្តតាមរូប មន្តឈ្នះឈ្នះ របស់សម្តេចតេជោ។

ដើម្បីអោយដំណើរការនៃការបើកការដ្ឋានស្ថាបនាផ្លូវតភ្ជាប់រវាងផ្លូវមហាវិថីសម្តេចតេជោហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ)និងផ្លូវ២៧១ ឲ្យបានជោគជ័យទៅតាមគម្រោងដែលបានគ្រោងទុក អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេងកាល ពីល្ងាចថ្ងៃទី ១៧ ខែតុលាឆ្នាំ២០១៩នេះបាន ដឹកនាំមន្ត្រី ជំនាញ និងមន្ទីរពាក់ព័ន្ធចុះធ្វើការត្រួតពិនិត្យ ទីតាំងដែលត្រូវស្ថាបនា ក្រោយពីមានការដោះស្រាយផល ប៉ះពាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅ លើផ្លូវនេះរួចរាល់ ហើយគ្រឿងចក្របាន និងកំពុងរុះរើផ្ទះ ជាមួយនិងការចាក់ដីបំពេញ ។

ក្នុងឱកាសនៃការចុះពិនិត្យមើលជាក់ស្ដែងនោះ ឯកឧត្តមអភិបាល បានជំរុញឲ្យក្រុមហ៊ុនធ្វើយ៉ាងណា ជម្រុញការងារនេះអោយបានលឿន ដើម្បីបើកការដ្ឋានផ្លូវអ៊ុត កៅស៊ូ ដាក់អោយបងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរនៅចុងឆ្នាំ២០១៩នេះ ។

ដោយឡែកសម្រាប់ ប្រជាពលរដ្ឋដែលរស់នៅក្នុងបឹងដែលរងផលប៉ះពាល់ដែរនោះ ក៏ទទួលបានលំ នៅដ្ឋានធ្វើអំពីថ្ម ដោយអភិវឌ្ឍន៍នៅនឹងកន្លែងផងដែរ ដោយពួកគាត់ទទួលបានផ្ទះល្វែង នៅក្នុងបុរីនៅក្បែរ នឹងទីតាំងដែលទទួលរងផលប៉ះពាល់នោះដែរ ។ ជាមួយនោះប្រជាពលរដ្ឋ ដែលមាន បើកអាជីវកម្ម នៅទីតាំងនេះ ខាងក្រុមហ៊ុនបានសាងសង់ផ្ទះជូនពួកគាត់នៅក្បែរទីតាំងដដែរ ហើយពួកគាត់នៅតែបន្តការ បើកអាជីវកម្មបានដូចមុនដដែរ។

គួរបញ្ជាក់ថា មហាវិថីថ្មីមួយនេះ មិនត្រឹមតែជួយសម្រួលដល់ការរស់នៅប្រកបអាជីវកម្ម និងការធ្វើដំណើរ ដឹកជញ្ជូនទំនិញ កសិផល និងសេវាកម្មផ្សេងៗ ក្នុងភូមិសាស្រ្តសង្កាត់ចាក់អង្រែលើ ប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធ សាស្រ្ត នៃការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ និងជាការដោះស្រាយបញ្ហាប្រឈមចំពោះមុខ គឺការកកស្ទះ ចរាចរ ក្នុងរាជធានីភ្នំពេញ និងជាបច្ច័យដ៏ល្អ ក្នុងការកាត់បន្ថយការចំណាយ និងជំរុញឲ្យសេដ្ឋកិច្ចទីផ្សារ ប្រព្រឹត្តិប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕

ដោយ៖ NCNDaily 

LEAVE A REPLY

Please enter your comment!
Please enter your name here