អភិបាលរាជធានីភ្នំពេញ ចាប់ផ្តើមសិក្សាគម្រោងស្ថាបនាផ្លូវក្រោមដីថ្មីចំនួន២ខ្សែនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

0
354

ភ្នំពេញ៖    រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្តើមសិក្សាគម្រោងស្ថាបនាផ្លូវក្រោមដីថ្មីចំនួន២ខ្សែបន្ថែម ទៀតនៅក្នុង ភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋដែល មិនឈមនឹងការកក ស្ទះចរាចរណ៍។ អភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវក្រោមដីថ្មីទំាង២ខ្សែនេះ គឺស្ថិតក្រោមផ្លូវសហ ព័ន្ធរុស្ស៊ី គឺម្តុំមុខវិស្ថានភាសាបរទេស និង ម្តុំក្តាន់២ ខណៈដែរតំបន់ទំាង២ នេះកំពុងតែឈមការកកស្ទះ ចរាចរណ៍ជាប្រចាំស្ទើជារៀងរាល់ថ្ងៃ។

ថ្លែងក្នុងកិច្ចប្រជុំស្តីពីការរៀបចំធ្វើផ្លូវក្រោមដីជាមួយក្រុមអ្នកជំនាញ ឯកឧត្តមឃួង ស្រេង អភិបាល រាជធានីភ្នំពេញបានមានប្រសាសន៍ថា ការស្ថាបនាផ្លូវក្រោមដីនេះ គឺជាយន្តការ ដោះស្រាយបញ្ហាកកស្ទះ ចរាចរណ៍ជាលក្ខណៈយូរអង្វែរ ដែលជួយសម្រួលដល់ការចេញចូល របស់សិស្សនិស្សិតនៅសាកល វិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ផងដែរ ខណៈដែរផ្លូវសហព័ន្ធរុស្ស៊ី នាពេលបច្ចុប្បន្ននេះមានសា្ថនភាពចរាចរណ៍មម៉ាញញឹកខ្លំាង ដែលប្រឈមការកកស្ទះចរាចរណ៍ និងរំខាន ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ឯកឧត្តម បន្តទៀតថា ការកកស្ទះចរាចរណ៍នេះយើងដឹងហើយថា ក្នុងរាជធានីភ្នំពេញនៅតាមផ្លូវរបស់ យើងគឺបាត់បង់ចិញ្ចើមផ្លូវ ដោយត្រូវរៀបចំចិញ្ចើញផ្លូវឡើងវិញ ដើម្បីឲ្យមានការធ្វើដំណើរតាម ចិញ្ចើញផ្លូវនេះបានល្អប្រសើរ ហើយការចតយានយន្តនៅតាមដងផ្លូវត្រូវតែមានរបៀបរៀបរយ នេះជាកិច្ចការងារមួយដែលត្រូវប្រឹងប្រែង ចឹងហើយបានជាយើងត្រូវសិក្សាបញ្ហានេះមួយដូចជា សិក្សាផ្លូវក្រោយដីនៅ ផ្លូវសហព័ន្ធរុស្ស៊ី និងផ្លូវក្រោមដីត្រង់ចំណុចក្តាន់២ គម្រោងផ្លូវអែ១០ អែ៤នៅតំបន់បឹងកក់ និងគម្រោងកែលម្អផ្លូវថ្មើជើងនៅមហាវិថីម៉ៅសេទុង»។

លោក សំា ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនបានឲ្យដឹងថា ចំពោះគម្រោង ស្ថាបនាផ្លូវ ក្រោម ដីត្រង់មុខវិទ្យាស្ថានភាសាបរទេសគឺរត់ពីក្រោមផ្លូវសហព័ន្ធរុស្ស៊ី ដោយតភ្ជាប់ពីផ្លូវលេខ២៦១ ឆ្ពោះចូលទៅ ក្នុងវិទ្យាស្ថានភាសា បរទេសម្តង់ដែលបង្កលក្ខណៈ ងាយ ស្រួលដល់និស្សិតបានចេញចូលមិន ប្រឈម នឹងការកកស្ទះឬគ្រោះថ្នាក់ចរាចរណ៍ជាដើម។

លោកបានបន្ថែមថា  ចំណែកនៅតំបន់ក្តាន់ពីរវិញ ផ្លូវក្រោម ដីនេះក៏ត្រូវរត់ពីក្រោមផ្លូវសហព័ន្ធ រុស្ស៊ី ផងដែរដោយភ្ជាប់ពីផ្លូវ១៦៩ឆ្ពោះផ្លូវបឹងកក ដើម្បីរំការកក់ស្ទះចរាចរណ៍នៅ តំបន់នេះ។

សូមបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញនឹងបន្តការសិក្សាគម្រោងស្ថាបនាផ្លូវក្រោមដីនេះឲ្យមាន លក្ខណៈ លម្អិតបន្ថែម ដើម្បីឈានទៅស្ថាបនាជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ ដើម្បីជា ប្រយោជន៍សម្រាប់ សង្គមជាតិ៕

ដោយ៖ NCNDaily 

LEAVE A REPLY

Please enter your comment!
Please enter your name here