ឯកឧត្តម ឃួង ស្រេង ដាក់វិធានការ រៀបចំឲ្យមានសណ្តាប់ធ្នាប់ និងសំអាតផ្លូវឲ្យស្អាតឡើងវិញ ជាដាច់ខាត នៅផ្សាររដើមគរ និងផ្សារនាគមាស

0
262

(ភ្នំពេញ) ប្រជាពលរដ្ឋជាច្រើនដែលធ្លាប់ទៅទិញបន្លែនៅផ្សារដើមគ និងផ្សារនាគមាស សុទ្ធតែធ្លាប់ជួបភាពរញ៉ែរញ៉ៃពីអ្នកលក់ដូរបន្លែបោះដុំ ដាក់លក់យ៉ាងអនាធិបតេយ្យ ព្រមទាំងបោះចោលកាកសំណល់បន្លែ បណ្តាលឲ្យកើតជាភក់ជ្រាំ និងក្លិនស្អុយស្ទើរទ្រាំមិនបាន។

តែឥឡូវ បញ្ហានេះនៅផ្សារដើមគ និងនាគមាស បានប្រែក្លាយមុនមាត់ថ្មី ដោយសារឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំជាគោលការណ៍យ៉ាងម៉ឺងម៉ាត់ ដើម្បីរៀបចំទីតាំងខាងលើទាំងពីរឱ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរ។

យោងតាមការដកស្រង់ពីប្រភពមន្រ្តីសាលារាជធានីភ្នំពេញ បានឲ្យដឹងថា៖ ឆ្លើយតបនឹងការទទូចសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ នៃការលក់ដូរជុំវិញផ្សារដើមគ និងផ្សារនាគមាស ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំជាគោលការណ៍យ៉ាងម៉ឺងម៉ាត់ ដើម្បីរៀបចំទីតាំងខាងលើទាំងពីរឱ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរឡើងវិញ។

សូមបញ្ជាក់ផងដែរថា នាព្រឹកថ្ងៃទី០៨ ខែកញ្ញានេះ ក្រុមការងារបានចុះពិនិត្យស្ថានភាពជាក់ស្ដែង ដើម្បីចាប់ផ្ដើមយុទ្ធនាការចាប់ពីថ្ងៃច័ន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨  ធ្វើយ៉ាងណារៀបចំទីតាំងទាំងពីរឱ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយល្អប្រសើរឡើងវិញ។ សូមបងប្អូនអាជីវករ ប្រជាពលរដ្ឋជាអ្នកទិញ និងអ្នកធ្វើដំណើរ មេត្តាចូលរួមសហការទាំងអស់គ្នាដើម្បីទីក្រុងរបស់យើងមានរបៀបរៀបរយល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here