យុវតីស្រស់ស្អាតពីរនាក់ រងរបួសធ្ងន់បន្ទាប់ពីបានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលដែលកំពុងតែ…(ចុចអានបន្ត)

0
245

ក្រុងតាខ្មៅ៖ យុវតីស្រស់ស្អាតពីរនាក់ រងរបួសធ្ងន់បន្ទាប់ពីបានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលដែលកំពុងជិះម៉ូតូមួយគ្រឿងម៉ាក Today មិនបានពាក់មួកសុវត្ថិភាព ត្រូវបានរថយន្ត កាម៉ារីបាឡែនមួយគ្រឿងបើកបុកនៅចំណុចផ្លូវកែង លេខ១០៨ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កាលពីវេលាម៉ោង ០៩:៤០ នាទីព្រឹក ថ្ងៃទី ទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ។

យុវតីរងគ្រោះទាំងពីរនាក់មានឈ្មោះ ភា ស្រីនៀត អាយុ ១៥ ឆ្នាំ នៅភូមិក្រពើហាសង្កាត់ ព្រែកឬស្សី ក្រុងតាខ្មៅ រងរបួសធ្ងន់ និងម្នាក់ទៀតមានឈ្មោះ ហាក់ សុវណ្ណា អាយុ ១៤ ឆ្នាំ នៅភូមិតាខ្មៅ សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ។ ដោយឡែកម្ចាស់រថយន្តបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ដោយក្រោយកើតហេតុបានគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ ។

មុនកើតហេតុ គេបានឃើញយុវតីរងគ្រោះទាំងពីរនាក់ ធ្វើដំណើរដោយម៉ូតូ Today ពណ៌ ក្រហមពាក់ ផ្លាកលេខ កណ្តាល 1V-8788 ទិសដៅ ពីត្បូងមកជើង ពុំមានពាក់មួយសុវត្ថិភាពទាំងពីរនាក់ ។

លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកកាម៉ារីបាឡែនមួយគ្រឿង ពាក់ស្លាកលេខ កណ្តាល 2A-8392 ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ក៏បានបុកម៉ូតូរងគ្រោះបណ្ដាលឱ្យអ្នកបើកបរ និងអ្នករួមដំណើររងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកជ័យជំនះដើម្បី សង្គ្រោះ ។


យ៉ាងណាមិញ ក្រោយកើតហេតុប៉ូលិសជំនាញចរាចរណ៍ក៏បានទៅដល់កន្លែងកើតហេតុ ដើម្បីវាស់វែង និងស្វែងរកម្ចាស់រថយន្តបង្កយកមកដោះស្រាយពេលក្រោយ ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here