ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា«ជួនកាលអាពិនិត្យសុខភាព ជាការបង្កើតដើម្បីរកលុយ អានែកដែលគួរឱ្យខ្លាច មិនមែនជំងឺទេ រឿងដែលសូមផ្តាំទៅសុខាភិបាល បញ្ហាមិនមែនជំងឺទេ អ្វីដែលគួរខ្លាចគឺជំងឺពុករលួយ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងទី២២ ខែតុលា ឆ្នាំ២០១៩ ខណៈពេលដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយចំនួន ៤,០៣៨នាក់ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ៕