ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី ថា ៖ដើម្បីធ្វើឲ្យទីក្រុងមាននិរន្តភាពល្អ ត្រូវអនុវត្តចំណុច៥នេះ

0
326

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ធ្លាប់​ជា​អភិបាល​រាជធានី​ភ្នំពេញ​ ដែលបច្ចុប្បន្ន​នេះ​ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​​ដី​ នគររូបនីយកម្ម និង​សំណង់ ឯកឧត្ដម ជា សុផារ៉ា បាន​លើក​ឡើង​ថា ការរៀបចំ​​​​ទី​​ក្រុង​មួយ​ឱ្យ​បាន​ និរន្តរភាព និង​អាច​រក្សា​អត្ត​សញ្ញាណ​ជាតិ​ចាំ​បាច់​ត្រូវ​ផ្ដោត​លើ​ការងារ​សំខាន់ និង​អាទិភាព​​​ចំនួន​ ៥ ចំណុចដូចខាងក្រោមនេះ ។

ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​​ដី​ នគររូបនីយកម្ម និង​សំណង់

១) ​រៀបចំ​ផែន​ការ​ប្រើប្រាស់​ដី​

ថ្លែង​ក្នុង​ឱកាស​ សំណេះសំណាល​ជាមួយ​ប្រតិភូ​យុវជន​កម្ពុជា​ នៃ​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន (SSEAYP) លើកទី៤៥ កាល​ពី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ២០១៨ នៅ​ទីស្ដីការ​ក្រសួង​ ឯកឧត្ដម លើក​ឡើង​​​ថា ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​ទីក្រុង​មាន​ជាអាទិ៍ តំបន់​រដ្ឋបាល​ តំបន់​សាធារណៈ ឧស្សាហ៍​កម្ម តំបន់​ពាណិជ្ជកម្ម ​តំបន់​ទេសចរ និង​លំនៅឋាន​ជាដើម​ចាំ​បាច់​ត្រូវ​មាន​ផែន​ការ​​រៀបចំ​​​ផែន​ការ​​ប្រើប្រាស់​ដី​ជាមុន​សិន​។ ​ការ​រៀបចំ​ខ្សែ​ក្រវ៉ាត់​​បៃ​តង​​ ដែល​គួរ​ធ្វើ​នៅ​ខាង​ក្រៅ​ក្រុង​ ​ការ​រៀប​ចំ​ផ្សារ​ ដែល​មិន​គួរ​រុញ​មក​កន្លែង​តែ​មួយ​ ជាហេតុ​បង្ក​ឱ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍។ ឧទាហរណ៍​ដូច​ការរៀបចំ​ផ្សារ​ដើម​គរ​ពី​ដំបូង​ គឺ​គេ​អាច​ដឹក​ជញ្ជូន​បន្លែ​​ពី​ច្បារ​អំពៅ តា​ខ្មៅ និង​ស្ទឹង​មាន​ជ័យ​ ដើម្បី​ចែកចាយ​ទៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ទៅ​​ក្រៅ​ក្រុង លើក​លែង​តែ​ផ្សារ​ថ្មី​មួយ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​បង្កើត​តាំង​ពី​សម័យ​អាណានិគម​និយម​បារាំង​តែមួយ​ប៉ុណ្ណោះ។

២) ការ​ប្រព័ន្ធ​លូ និ​ង​​បង្ហូរទឹក​កខ្វក់​

​ការ​រៀប​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ និង​បង្ហូរ​ទឹក​កខ្វក់​នេះ​ គឺជា​គោលដៅ​ចម្បង ក្នុង​ការ​ធានា​ឱ្យ​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព។ ករណី​កង្វះ​ខាត​អនាម័យ​​ប្រព័ន្ធ​គ្រប់គ្រង ទឹក​កខ្វក់ អាច​ប៉ះពាល់​សុខភាព ដែល​ ជា​ឧបសគ្គ​ដល់​ការ​អភិវឌ្ឍ ហើយ​យើង​មិន​អាច​នឹង​មើល​រំលង​បានទេ។ ឯកឧត្ដម​​បាន​​រំលឹក​ឡើង​វិញ​កាល​ឯកឧត្ដម​​កាន់​តំណែង​ជា​អភិបាល​រាជធានី​​ភ្នំពេញ​​ ទឹក​កខ្វក់​​ត្រូវ​បាន​បង្ហូរ​តាម​ប្រឡាយ​ស្ទឹងមានជ័យ​ ធ្លាក់​ទៅ​បឹង​ទំពុន ការ​រៀបចំ​ប្រព័ន្ធ​ទំនប់​កប់​ស្រូវ​ ដើម្បី​បូម​ទឹក​កខ្វក់​ចេញពី​ក្រុង​ភ្នំពេញ​។

៣) ការ​មើល​ទិស​ខ្យល់​

​ការ​រៀប​ចំ​ទី​ក្រុង​មួយ​​ក៏​ចាំ​បាច់​ត្រូវ​សិក្សា​លើ​​ទិស​ខ្យល់ ខណៈ​​របប​ខ្យល់​បក់​​ក្នុង​ប្រទេស​កម្ពុជា​មាន​ខ្យល់​មូសុង បក់​ពី​ទិសនិរតី​ ខ្យល់​បក់​មក​ទិស​ខាង​ជើង និង​ទិសឧត្តរ​ជាដើម​។ បុព្វបុរស​ខ្មែរ កសាង​រាជធានី​​អង្គរ​ ​​​មិន​ត្រឹម​សិក្សា​ទិស​ខ្យល់​បក់​មក​ទេ ប៉ុន្តែ​ក៏​បាន​សិក្សា​ដល់​​ប្រព័ន្ធ​ពន្លឺ​ និង​ទិសដៅ​របស់​ព្រះអាទិត្យ​ផង​ដែរ។ ទីក្រុង​ពិត​ណាស់​ជា​កន្លែង​ មាន​​មនុស្ស​រស់​នៅ​ច្រើន​ ដូច្នេះ​​ការ​សាងសង់​រោងចក្រ​ និង​ឧស្សាហ៍​កម្ម​ធំៗ ដែល​មាន​បង្ហុ​យ​ផ្សែង​ពុល​ត្រូវ​សិក្សា​ពី​របប​ខ្យល់​បក់ តើ​អាច​ហ៊ុយ​ចូល​មក​ទីក្រុង​ដែរ​ឫ​ទេ?

៤)ប្រភព​​ទឹក​ស្អាត​

ប្រភព​ទឹក​ស្អាត ​គឺជា​តម្រូវការ​ចាំ​បាច់​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​។ បច្ចុប្បន្ន​នេះ​ទឹក​ស្អាត​ដែល​​ផ្គត់​ផ្គង់​នៅ​​រាជធានី​​ភ្នំពេញ​មាន​ប្រភព​ពី​ទឹក​ទន្លេ​។ ទឹក​ទន្លេ​ប្រែប្រួល​ទៅ​តាម​រដូវ​ទឹក​ឡើង​ និង​ទឹក​ស្រក​​។ តួយ៉ាង​ដូចជា​ប្រភព​ទឹក​​ទន្លេបាសាក់​​​នៅ​រដូវ​វស្សា​នឹង​ហូរ​ចូល​ទន្លេសាប​ ប៉ុន្តែ​ពេល​ទឹក​ស្រក​វិញ​​ នឹង​ធ្វើ​ឱ្យ​ទឹក​ទន្លេសាប​ឡើង​ល្អក់។ ពេល​ទឹក​ល្អក់​ខ្លាំង​អ្នក​ជំនាញ​ត្រូវ​ប្រើប្រាស់​ក្លរ​ច្រើន​ ដើម្បី​សម្លាប់​មេរោគ​​។ ដូច្នេះ​យើង​ត្រូវ​លើក​ផែន​ការ​បូម​ទឹក​ទន្លេ​មេគង្គ​វិញ​​ ដោយ​សារ​ទឹក​​ហូរ​មិន​សូ​វ​ល្អក់​ខ្លាំង។

៥) សំណង់​ស្ថាបត្យកម្ម​មាន​លក្ខណៈ​ជាខ្មែរ

រចនាបថ​សំណង់​អាគារ​ខ្ពស់ៗ​ក្នុង​ទីក្រុង​ ត្រូវ​បញ្ចូល​គំនិត​ស្ថាបត្យកម្ម ខ្មែរ ដើម្បី​រក្សា​បាន​អត្តសញ្ញាណ​ជាតិ និង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ។ ឯកឧត្ដម​ថា ខណៈ​វិស័យ​សំណង់​នៅ​​ក្នុង​ប្រទេស​កម្ពុជា​កំពុង​មាន​​ការ​រីក​ចម្រើន​ ​ក្រសួង​រៀប​ចំ​ដែន​ដី​កន្លង​មក​​ក៏​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ជួយ​ចូលរួម​លើក​កម្ពស់​តម្លៃ​ស្ថាបត្យកម្ម​ខ្មែរ​នា​សម័យ​មុន តាម​រយៈ​ការ​រចនា​ប្លង់​សំណង់​ទាំង​ខាង​ក្នុង​អគារ និង​ក្រៅ អគារ​ឱ្យ​មាន​លក្ខណៈ​ជា​ស្ថាបត្យកម្ម​ខ្មែរ​ផងដែរ។

បច្ចុប្បន្ន​ក្រសួង​​រៀបចំ​ដែន​ដី នគរ​រូបនីយកម្ម និង​សំណង់ ​កំពុង​រៀបចំ​ធ្វើ​ផែន​ការ​គោល​រៀបចំ​ទីក្រុង​ និង​ទីប្រជុំជន ខណៈ​បច្ចុប្បន្ន​ធ្វើ​បាន​នៅ​ខេត្ត​ព្រះសីហនុ ខេត្ត​សៀមរាប​ និង​ក្រុង​ភ្នំពេញ​។ នេះ​បើ​តាម​ឯកឧត្ដម​ ជា សុផារ៉ា៕ ប្រភពសប្បាយ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here