នៅជាប់មាតទន្លេងមេគង្គ ស្ថិតក្នុងឃុំ កំពង់អុស ស្រុកពញាឮ ខេត្ដ កណ្ដាល ( មានន័យថា ទន្លេម្ដាយ) ក្លាយតំបន់សេដ្ឋកិច្ចដ៏ធំ របស់កម្ពុជា ផលិតស្រូវ ,អង្ករ លេខ១ នាំទៅទីផ្សារអន្ដរជាតិ ឲ្យបាន១លានតោនក្នុង១ឆ្នាំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
ទន្លេឡាឆាង មានប្រភពមកពីភ្នំថាគូឡា និងហូកាត់តំបន់ឥណ្ឌូចិន ទន្លេមួយនេះ នៅមានឈ្មោះមួយទៀតគឺ ទន្លេមេគង្គ ទន្លេមេគង្គក្នុងភាសាខ្មែរមានន័យថា ទន្លេម្តាយ ។ ទឹកទន្លេ បានផ្តល់នូវជីជាតិស្រោចស្រពដី ហើយក៏ជួយបណ្តុះនូវក្តីស្រមៃរបស់មនុស្សម្នាផងដែរ ។ ដូចជាប្រជាជនចិនជាដើម និងប្រជាជនខ្មែរជឿថា ទេវតានឹងផ្តល់រង្វាន់ដល់អ្នកឧស្សាហ៍ព្យាយាម ។
ភ្នំពេញដែលនៅត្រើយម្ខាង ទល់មុខនឹងកោះនេះ មានទេសភាព មួយបែបផ្សេងទៀត កំនើនសេដ្ឋកិច្ចប្រទេសកម្ពុជា ឈរនៅលំដាប់លេខ២ នោគ្នុងប្រទេសកំពុងអភិវឌ្ឍ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនាមជាបេះដូងកម្ពុជា ភាពទាន់សម័យនៃរាជធានីភ្នំពេញ បានផ្លាស់ប្តូរគួរឲ្យកត់សំគាល់ ក៏ប៉ុន្តែនៅតំបន់ជ្រាយក្រុង ផ្ទះរបស់លោកឌីបូ នៅតែមានលក្ខណៈប្រពៃដដែល ។
ទន្លេមេគង្គ និងទន្លេសាបដែលជាទន្លេដ៏សំខាន់បំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ហូរមកប្រសព្វគ្នា នៅរាជធានីភ្នំពេញ នៅរដូវទឹកឡើងទឹកទន្លេមេគង្គ ច្រាល់ឡើងមកតាមទន្លេសាប ចាក់បំពេញបឹងទន្លេសាប ទឹកបឹងទន្លេនេះ ក៏ហូរបន្តទៅស្រោចស្រពដី ដែលនៅជុំតំបន់នោះ ។
តំបន់ត្រូពិក មានអាកាសធាតុក្តៅហើយសើម បង្កលក្ខណខណ្ឌអនុគ្រោះ ដល់ការលូតលាស់នៃដំណាំស្រូវ ដែលជាកសិផលសំខាន់បំផុតរបស់កម្ពុជា។ ទឹកនឹងដីជាឫសគល់នៃកសិសកម្មដ៏សំខាន់សំរាប់ប្រទេសកម្ពុជា និងលើពិភពលោកនេះ ៕ ដោយ វុន សុខជា