(ភ្នំពេញ) លោកឧត្តមសេនីយ៏ (ផ្កាយ២) ម្នាក់មានប្រពន្ធលួចលាក់ត្រូវបានប្រពន្ធដើមតាមទាន់ក៏ផ្ទុះហឹង្សារវាយយបំបែកកញ្ចាក់រថយន្តនិងកញ្ចក់ទ្វារផ្ទះរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលទាំងយប់ដល់ប្រជាពលរដ្ឋចេញមកមើល ព្រមទាំងសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថមកព្រោងព្រៀត នៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទីទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះលេខ៦R ផ្លូវលេខ៥ ក្នុងបុរីលឹមឈាងហាក់ចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បុរសជាស្វាមីឈ្មោះ ឡុង ទិត្យ ភេទប្រុស ជនជាតិខ្មែរ មុខរបរមន្រ្ដីយោធា នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឋាន្តរសក្តិ ឧត្តមសេនីយ៏ទោ (ផ្កាយ២) ។
តាមសម្ដីស្រ្ដីជាប្រពន្ធដើម បានប្រាប់សារពត៌មានយើងឲ្យដឹងថា គាត់បានចាប់ដៃគ្នាជាមួយនឹងស្វាមីរបស់គាត់អស់រយៈពេលជាង១០ឆ្នាំមកហើយ មានកូនដល់ទៅបីនាក់ក្នុងបន្ទុក ។ ក្នុងរយៈពេលកន្លងមកគាត់រកស៊ីទិញដីលក់ដីកាន់តែឡើងទៅមានទៅមានទៅរហូតដល់មានផ្ទះវីឡា មានមុខរបរលក់ឡានទិញឡាន និងស្វាមីបានធ្វើការនៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឋាន្តរសក្តិ ឧត្តមសេនីយ៏ទោ (ផ្កាយ២) ។
ស្រ្ដីរូបនេះ បានបន្ដថា មួយរយៈពេលនេះប្ដីរបស់គាត់មានចរិតប្លែក ចេះដើរបាត់ពីផ្ទះនិងវ៉ៃប្រពន្ធជាំមុខជាំមាត់ទៀត ។
លុះមកដល់ថ្ងៃកើត ហេតុខាងលើ ប្រពន្ធរបស់គាត់បានតាមទាន់ឃើញស្វាមីរបស់គាត់បានមកឈប់រថយន្តនៅមុខផ្ទះមួយទៅផ្ទះលេខ6Rផ្លូវលេខ5 ក្នុងបូរីលឹមឈាងហាក់ចំកាដូង ដោយសារតែខឹងពេកគាត់បានយកដុំថ្មវាយកញ្ចក់ឡាន លុច្សស៊ីស៥៧០ (Lexus 570) ពាក់ស្លាកលេខភ្នំពេញ 2AY-8787 ដែលប្ដីជិះ ខាងក្រោយ និងខាងចំហៀង ព្រមទាំងបំបែកកញ្ចក់ផ្ទះ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ។
ចំណែកភាគីខាងស្វាមីព្រមទាំងប្រពន្ធចុង មិនឃើញនៅក្នុងផ្ទះប្រហែលសម្ងំឬក៏ចេញតាមទ្វារក្រោយបាត់ក៏មិនដឹង មិនហ៊ានចេញមកតតាំងឡើយ។
ក្រោយមកខាងប្រពន្ធដើមបានចេញទៅព្យាបាលរបួសជើង ហើយក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីបញ្ជូនសារណុំរឿងទៅតាមនិតិវិធីច្បាប់៕
នេះហើយ មនុស្សយើងបានឡើងទ្រើងតិចតួចភ្លេចកំនើតមនុស្សបែបនេះគ្មានកំនើតទេប្តីខ្លះពេលនៅផ្ទះជួលក្ររហេមរហាមជិះម៉ូតូកញ្ចាស់ចេះស្រលាញ់ប្រពន្ធកូនពេលឡើងស័ក្ត តិចតួច ប្តូស៊េរី តិចតួច ចាប់ផ្តើមក្បត់ប្រពន្ធ កូនមានស្រី ពិតជាគ្មានកំនើតមែន ?
ក្មេងឃ្វាលគោបានធ្វើធំក្បត់ប្រពន្ធកូន ៕