លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវយកចិត្តទុកដាក់ថែទាំ និងព្យាបាលជូនអ្នកជំងឺដោយមិនត្រូវរើសអើង ឬប្រកាន់វណ្ណៈឡើយ គឺធ្វើយ៉ាងណា ផ្តល់សេវាព្យាបាលប្រកបដោយគុណភាព​ និងតម្លាភាព

0
237

(ស្វាយរៀង) ព្រឹកថ្ងៃអង្គារ៍ ១រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធគម្រោងព្យាបាលភ្នែកឡើងបាយ ភ្នែកដុះកន្ទុយថ្លែន និងជម្ងឺ គ-ថ្លង់ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃអង្គការខេមបូឌាវីសិន (អូស្រ្តាលី) ដែលមានអ្នកជំងឺបានទទួលការព្យាបាលប្រមាណ ១.២០០នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់គម្រោងព្យាបាល របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការ ខេមបូឌាវីសិន (អូស្ត្រាលី) ដែលដឹកនាំ ដោយលោក ជេក ម៉េងលី រួមជាមួយ ទី១ មូលនិធិសមធម៌ក្នុងការបង់ថ្លៃសេវាជួសជូនអ្នកជម្ងឺក្រីក្រសម្រាកពេទ្យ ទី២ អង្គការ Eye care Foundation ទី៣ អង្គការCHC ទី៤ អង្គការដើមត្នោត និង Marie Stop ទី៥ អង្គការ Operation Smile និង ទី៦ អង្គការJICA ដែលបានចូលរួមចំណែកដ៏សំខាន់ក្នុងគម្រោងនេះដោយ ឥតគិតថ្លៃ ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង កំពុងតែមានការខ្វះខាត ។

លោកជំទាវរដ្ឋមន្ត្រី បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងពិធីសំណេះសំណាល និងសម្ពោធគម្រោងព្យាបាលភ្នែកឡើងបាយ និងភ្នែកដុះកន្ទុយថ្លែងដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការខេមបូឌាវីសិន(អូស្រ្តាលី) នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដែលមានអ្នកជំងឺមកពិនិត្យ និងព្យាបាលជាង៣,០០០នាក់ផងដែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំនូវការនឹករលឹក និងការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ, អ្នកជម្ងឺ និងក្រុមគ្រួសារអ្នកជំងឺទាំងអស់។ លោកស្រី ក៏បានកោតសរសើរ អរគុណដល់គម្រោងព្យាបាលភ្នែកឡើងបាយ និងភ្នែកដុះកន្ទុយថ្លែនដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អង្គការខេមបូឌាវីសិន (អូស្ត្រាលី) ដែលសកម្មភាពដ៏ថ្លៃថ្លានេះ ជាការចូលរួមចំណែកដ៏សំខាន់ណាស់ ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុង ខេត្តស្វាយរៀង កំពុងតែមានការខ្វះខាត។

ទន្ទឹមនឹងនោះលោកជំទាវ ក៏បានថ្លែងអំណរគុណដល់បណ្ដាកិច្ចសហប្រតិបត្តិការនានា ជាមួយដៃគូអភិវឌ្ឍន៍ និងការជួយគាំទ្រពីអង្គការដៃគូរផ្សេងៗទៀតដូចជា៖

*ទី១៖ មូលនិធិសមធម៌ក្នុងការបង់ថ្លៃសេវាជួសជូនអ្នកជម្ងឺក្រីក្រសម្រាកពេទ្យ អង្គការ Eye care Foundation បង់ជួសអ្នកជម្ងឺក្រីក្រ វះកាត់ភ្នែកឡើងបាយ

*ទី២៖ អង្គការCHC ជួយដល់ផ្នែកជម្ងឺរបេង-អេដស៍

*ទី៣៖ អង្គការដើមត្នោត និងMarie Stop ជួយកម្មវិធីពន្យាកំណើត

*ទី៤៖ អង្គការ Operation Smile ជួយវះកាត់មាត់ឆែបក្រអូមមាត់ឆែប

*ទី៥៖ អង្គការJICA បានធ្វើការសាងសង់អគារ ១ខ្នង កំពស់៣ជាន់ចំណាយថវិកាជាង៩លានដុល្លារអាមេរិក និងបានជួយផ្នែកថែទាំសុខភាពមាតា និងការជួយសង្រ្គោះទារក និងកុមារ ការបណ្តុះបណ្តាលមួយចំនួន

*៦៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដែលបានបរិច្ចាកឈាមជូនដល់មន្ទីរពេទ្យខេត្តរៀងរាល់៣ខែម្តង។

លោកជំទាវ ម៉ែន សំអន បានផ្តាំផ្ញើរដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវខិតខំបង្កើនការយកចិត្តទុកដាក់ផ្តល់ការថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋជាប្រចាំ ប្រកបដោយគុណភាព និងត្រូវពង្រឹងការផ្តល់សេវាជាប្រចាំការ២៤ម៉ោងលើ២៤ម៉ោង។ ក្នុងនោះ ត្រូវពង្រឹងការគោរពក្រមសីលធម៍វិជ្ជាជីវៈឱ្យបានល្អប្រសើរ និងមានឥរិយាបទរាក់ទាក់ និងទន់ភ្លន់សុភាពរាបសា រាល់ពេលផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយមិនត្រូវរើសអើង ឬប្រកាន់វណ្ណៈឡើយ គឺធ្វើយ៉ាងណា ផ្តល់សេវាព្យាបាលប្រកបដោយគុណភាព​ និងតម្លាភាព។

ម្យ៉ាងទៀត ត្រូវពង្រឹងការងារអប់រំសុខភាព ជាពិសេសពន្យល់ និងណែនាំអ្នកជំងឺឱ្យបានច្បាស់លាស់ក្នុងពេលថែទាំ និងព្យាបាលជំងឺ ព្រមទាំងពង្រឹងបន្ថែមការធ្វើអនាម័យ នៅតាមមូលដ្ឋានសុខាភិបាលឱ្យបានល្អប្រសើរ និងត្រូវយកចិត្តទុកដាក់ការត្រួតពិនិត្យការចំលងរោគនៅគ្រប់មូលដ្ឋាន សុខាភិបាលដែលជាបញ្ហាសំខាន់មួយផងដែរក្នុងវិស័យសុខាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here