ចោរថ្លើមធំ!!! ហ៊ានចូលលួចរថយន្តប្រធានមន្ទីរមុខងារសាធារណៈ ខណៈ……

0
352

(ពោធិ៍សាត់) រថយន្តប្រភេទCamry ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ពោធិ៍សាត់ 2A-1807 មួយគ្រឿង ជាកម្មសិទ្ធិរបស់ឈ្មោះ ញឹម រដ្ឋា ភេទប្រុស អាយុ៤៩ឆ្នាំ ប្រធានមន្ទីរមុខងារសាធារណៈ ខេត្តពោធិ៍សាត់ ត្រូវបានចោរលួចយកចេញ ពីក្នុងរបងមុខផ្ទះដោយសុវត្ថិភាព ខណៈម្ចាស់រថយន្តកំពុងលង់លក់ក្នុងដំណេក។

ហេតុការណ៍នេះបានកើតឡើង កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិតាស្តី ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ប្រភពពីម្ចាស់រថយន្ត បានឲ្យដឹងថា មុនកើតហេតុរូបគាត់ បានចតទុករថយន្តនៅមុខផ្ទះ ហើយចាក់ទ្វារបងខាងមុខត្រឹមត្រូវ រួចក៏ចូលសម្រាកនៅក្នុងផ្ទះ។ លុះព្រឹកឡើង គាត់ក៏បានភ្ញាក់ពីដំណេក ទើបដឹងថាបាត់រថយន្ត ក៏ផ្អើលឆោឡោរាយការណ៍ទៅសមត្ថកិច្ចតែម្ត។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនសង្ស័យដែលទៅលួចរថយន្តនោះ បានធ្វើសកម្មភាពកាត់សោរចូល ក្នុងអំឡុងពេលម្ចាស់រថយន្តកំពុងលង់លក់ក្នុងដំណេក បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាមកចាត់ការតាមច្បាប់៕ប្រភពFB

 

LEAVE A REPLY

Please enter your comment!
Please enter your name here