រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតិអោយសមាគម គ្រូបង្រៀនកម្ពុជាហែរក្បួន ដាក់ញាតិ ក្នុងឱកាស អបអរ ទិវាគ្រូបង្រៀនពិភពលោកនោះទេ

0
593

(ភ្នំពេញ) ឆ្លើយតបនឹងសមាគម គ្រូបង្រៀនកម្ពុជា ដែលគ្រោងនឹងជួបជុំគ្នានៅសួនច្បារវត្តភ្នំ និងបន្ត

ហែរក្បួន ដាក់ញ្ញាត្តិ ជូនក្រសួង អប់រំ យុវជន និង កីឡា និង ខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជានៅ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីលើកឡើងពីស្ថានភាព គ្រូ បង្រៀន និង គុណភាព គ្រូ បង្រៀន នៅ ក្នុង ប្រទេស កម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតិ ឲ្យមានការជួបជុំ និងហែរក្បួននេះឡើយ ។

នេះបើតាមការបញ្ជាក់អោយដឹងពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ កញ្ញានេះ ដោយម៉េត មាសភក្តី បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ គឺមិនបានអនុញ្ញាតិ ទៅតាមអ្វី ដែលមាននៅក្នុង លិខិតស្នើសុំ របស់សមាគមគ្រូបង្រៀនកម្ពុជានោះទេ ។ ពួកគាត់ អាចជួបជុំគ្នាបានតែនៅទីលានប្រជាធិបតេយ្យ តែចំពោះការហែរក្បួន គឺមិនអនុញ្ញាតិនោះទេ ដោយវាធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបង្កការកកស្ទះចរាចរ ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរ នៅក្នុងរាជធានីភ្នំពេញ។ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតិឡើយ ។

លោក ម៉េត មាសភក្តី បានបញ្ជាក់ឲ្យដឹងទៀតថា ទាក់ទងនឹងការហែរក្បួន ដាក់ញ្ញាតិនេះ រដ្ឋបាលរាជធានី មិនអនុញ្ញតិជូននោះទេ រួមទាំងការងារជួបជុំ នៅសួនច្បារវត្តភ្នំ ព្រោះថាទីតាំងសួនច្បារនេះ មិនមែនជាកន្លែងដែលសម្តែងមតិនោះទេ ។ដោយឡែក ការងារហែក្បួន ដើម្បីដាក់ញ្ញាតិនេះ ក៏មិនអនុញ្ញាតិជូនដែរ ព្រោះវាប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ បង្កើនការកក់ស្ទះ ។ ដូច្នេះការហែក្បួន មិនត្រូវអនុញ្ញាតិជូនទេ ប៉ុន្តែពួកគេអាចចាត់តំណាង របស់គាត់ប៉ុន្មាននាក់ យកញ្ញាតិ ទៅដាក់នៅតាមទីតាំង ដែលគាត់ចង់ដាក់បាន ហើយសម្រាប់ទីតាំង ដែលយើងអាច អនុញ្ញាតិឲ្យជួបជុំ គឺយើងអាចប្រើទីលានប្រជាធិបតេយ្យ ព្រោះនេះ ត្រូវបានកំណត់ដោយច្បាប់ ថាជាកន្លែងទុកសម្រាប់ បងប្អូនយើងសម្តែងមតិ ។

លោក ម៉េត មាសភក្តី បានបញ្ជាក់ថា ការឆ្លើយតបនេះ គឺជាជំហររបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពញ។

គួររំលឹកថា យោងតាមព័ត៌មាន របស់វិទ្យុបារាំងអន្តរជាតិ ចុះផ្សាយនៅថ្ងៃទី២៣ កញ្ញា បានលើកឡើងថា “ក្នុង ឱកាសអបអរសាទរទិវាគ្រូបង្រៀន ដែលអាចមាន អ្នកចូលរួមប្រមាណ ១៥០ នាក់នោះ ក៏ មាន ការដង្ហែ ក្បួនចេញពីសួន ច្បារ វត្ត ភ្នំ ដើម្បី ដាក់ ញ្ញត្តិ ជូន ក្រសួង អប់រំ យុវជន និងកីឡា និង ខុទ្ទកាល័យ នាយករដ្ឋមន្ត្រីហ៊ុន សែន ផងដែរ ។ លោក ស្រី អ៊ុក ឆាយ៉ាវី ប្រធាន សមាគម គ្រូ បង្រៀន កម្ពុជា ឯករាជ្យ បាន អះអាង ប្រាប់ វិទ្យុបារាំងអន្តរជាតិថា ក្នុងញ្ញតិ្ត នោះមានគោលបំណង ទាមរជាថ្មីម្តងទៀតឲ្យ ក្រសួង និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផ្តល់ប្រាក់ខែគោល ដល់លោកគ្រូអ្នកគ្រូយ៉ាងតិច ២ លានរៀលក្នុងមួយខែ”៕ ដោយ សុខជា

 

LEAVE A REPLY

Please enter your comment!
Please enter your name here