(ក្រុងព្រះសីហនុ)មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករះនៅក្រុងព្រះសីហនុ កាលពីម៉ោងជាង១០ព្រឹកថ្ងៃ២២កញ្ញា២០១៨ តាមរបាយការណ៍ពីលោកឧត្តមសេនីយ៍ត្រីអ៊ី សុខាស្នងការរងនគរបាលខេត្តព្រះសីហនុបញ្ជាក់ថា ហេតុការណ៍នេះកើតឡើង លើផ្លូវវិថីផែ ត្រង់ចំណុច កែងរ៉ា ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បង្កឡើងដោយ រថយន្តបែនដឹកខ្សាច់៥តោន ០១គ្រឿងម៉ាក NISSAN ពណ៌ ស គ្មានផ្លាកលេខ បើកបរដោយឈ្មោះ វ៉ុន ធឿន ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិជន្លង់ម្លូរ ឃុំព្រៃរដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានអ្នករួមដំណើរម្នាក់ឈ្មោះ វៀន ខ្មៅ ភេទ ប្រុស អាយុ ៣៧ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទិសដៅចូលក្រុងព្រះសីហនុ ពេលមកដល់ចំណុចខាងលើស្ថានភាពផ្លូវចុះចំណោត រថយន្តមានល្បឿនលឿន ហ្រ្វាំងមិនស៊ី ក៍បានជ្រុលទៅបុកនឹងរថយន្តចំនួន ០៥គ្រឿង និង ម៉ូតូចំនួន ០២គ្រឿងផ្សេងទៀតរួមមាន៖
១-រថយន្តក្រុង២៥កៅអីម៉ាក HYUNDAI ពណ៌ទឹកដោះគោ ពាក់ផ្លាកលេខភ្នំពេញ3D-4876 ។
២-ម៉ូតូម៉ាក HONDA WAVE ពណ៌ ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ1G-3444 ជិះគ្នាចំនួន ០២នាក់ស្រី ០១នាក់ ។
៣-រថយន្តកូរ៉េដឹកម៉ាស៊ីនភ្លើង ម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេខព្រះសីហនុ2A-9386 ។
៤-រថយន្តម៉ាក ម៉ាស៊ឺដេស ពណ៌ ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2L-0858 ។
៥-រថយន្តម៉ាក HIGHLANDER ពណ៌ ទឹកមាស ពាក់ផ្លាកលេខព្រះសីហនុ2C-9963 ។
៦-រថយន្តម៉ាក Starex ពណ៌ ស គ្មានផ្លាកលេខ ។
៧-ម៉ូតូម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1CT-1983 បើកបរដោយឈ្មោះ ទិត្យ ពៅ ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
+គ្រោះថ្នាក់នេះបណ្ដាលឲ្យ៖
១-ស្លាប់មនុស្សចំនួន ០២នាក់ ស្រី ០១នាក់ នៅនឹងកន្លែងកើតហេតុ (មិនទាន់ស្គាល់អត្តសញ្ញាណ ទាំងអ្នកបើកបរ និងអ្នករួមដំណើរលើម៉ូតូHONDA WAVE )។
២- រងរបួសមនុស្សចំនួន ០១នាក់ ឈ្មោះ ទិត្យ ពៅ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកសេតេ។
+ចំណែកអ្នកបើកបររថយន្តបង្កឈ្មោះ វ៉ុន ធឿន បានឃាត់ខ្លួននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។
+ចំណែករថយន្តចំនួន ០៣គ្រឿង មិនបានប្តឹងផ្តល់ទេ សុំយករថយន្តទៅជួសជុលខ្លួនឯង មានដូចខាងក្រោម៖
១-រថយន្តកូរ៉េដឹកម៉ាស៊ីនភ្លើង ម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេខព្រះសីហនុ2A-9386 ។
២-រថយន្តម៉ាក HIGHLANDER ពណ៌ ទឹកមាស ពាក់ផ្លាកលេខព្រះសីហនុ2C-9963 ។
៣-រថយន្តម៉ាក Starex ពណ៌ ស គ្មានផ្លាកលេខ ។
រីឯវត្ថុតាង រថយន្តចំនួន ០៣គ្រឿង និង ម៉ូតូ ចំនួន ០២គ្រឿង បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីបន្តនិតិវិធី៕