លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សាទរចំពោះម្ចាស់សហគ្រាស ២០រូប ដែលទទួលបានពានរង្វាន់លើភាពជោគជ័យនៅកម្ពុជា

0
283

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ចបាន បានអញ្ជើញជាអធិបតីក្នុងប្រគល់ ពានរង្វាន់ ជូនសហគ្រាសជោគជ័យក្នុងវេទិការង្វាន់ប្រែនជោគជ័យកម្ពុជា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ នារាត្រីថ្ងៃសុក្រ ១២កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ។

ថ្លែងក្នុងឱកាសនោះលោកជំទាវក៏បាន កោតសរសើរ ចំពោះក្រុមហ៊ុន ក្រុមហ៊ុន ប៊្រែន អឹឡាយអិនស៍ ដែលបានរៀបចំវេទិកានេះឡើងដើម្បីទទួលស្គាល់ និងប្រគល់ជូននូ វពានរង្វាន់ ឆ្នើមប្រចាំឆ្នាំ២០១៨ ដល់សហគ្រាស ដែលទទួលបានជោគជ័យ ទាំង២០រូបក្នុងអាជីវកម្មរបស់ខ្លួន។

លោកបានបន្តទៀតថា តាមរយៈការបង្កើតពានរង្វាន់ ដែលមានកិត្យានុភាពនេះ ក្រុមហ៊ុន ប៊្រែនអឹឡាយអិនស៍ បានបង្កើតនូវបណ្តាញទំនាក់ទំនងយ៉ាងល្អមួយ ដល់ក្រុមហ៊ុននានា នៅទូទាំងពិភពលោក និងនាំមកនូវការចាប់អារម្មណ៍បន្ថែម នៃការវិនិយោគដោយផ្ទាល់ពីបរទេស និងក្នុងប្រទេសផងដែរ។ ម្យ៉ាងវិញទៀតពានរង្វាន់នេះ ក៏ផ្តល់ជូនសហគ្រិននូវអត្ថប្រយោជន៍ជាច្រើនដូចជា ការទទួលស្គាល់ ការគាំទ្រ និងការកើនឡើង នៃអតិថិជនក្នុងទីផ្សារជាដើម។

ព្រឹត្តិការណ៍ថ្ងៃនេះ ពិតជាអនុញ្ញាតឱ្យក្រុមហ៊ុន ដែលចូលរួមកាន់តែមានកិត្តិយស និងកិត្តិនាមល្អ និងទទួលបានការគាំទ្រពីអតិថិជន កាន់តែច្រើន និងអ្វីដែលសំខាន់បំផុតនោះ គឺទទួលបានការចែករំលែករឿងរ៉ាវ នៃជោគ ជ័យរបស់ពួកគេ។ លើសពីនេះទៀត វេទិកានេះ អាចធ្វើជាគម្រូសម្រាប់មនុស្ស ជំនាន់ក្រោយ ដែលជាកម្លាំងចិត្ត និងធ្វើជាឧទាហរណ៍មួយ ជម្រុញឱ្យ សហគ្រិនជំនាន់ក្រោយមានសក្តានុពល និងខិតខំប្រឹងប្រែងនៅលើផ្លូវដូចគ្នា ដែល បាន បង្ហាញឡើងនៅថ្ងៃនេះ ដែលត្រួសត្រាយផ្លូវឆ្ពោះទៅរកជោគជ័យក្នុង សហគ្រិនភាពរបស់ពួកគេ ហើយក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការរួម ចំណែកជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍន៍ប្រទេសផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here