កូនប្រុសតិរច្ឆានម្នាក់បានយកកាំបិតកាប់ទៅលើឪពុកបង្កើតរបស់ខ្លួនត្រូវជាច្រើនកាំបិតរងរបួសធ្ងន់ដោយសារ

0
369

ប៉ៃលិន: កូនប្រុសតិរច្ឆានម្នាក់បានយកកាំបិតកាប់ទៅលើឪពុកបង្កើតរបស់ខ្លួនត្រូវជាច្រើនកាំបិតរងរបួសធ្ងន់ដោយសារតែទំនាស់ដីធ្លីចែកគ្នាមិនស្មើ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៩ តុលា ២០១៩ ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន។

កូនប្រុសដែលជាជនដៃដល់ឈ្មោះ ភឹម ភ័ណ្ឌ ភេទប្រុស អាយុ៤៣ឆ្នាំ ចំណែកឪពុករងគ្រោះឈ្មោះ ថាន់ ផន ភេទប្រុស អាយុ៧៥ឆ្នាំ អ្នកទាំង២រស់នៅភូមិ/ឃុំកើតហេតុខាងលើ។

ក្រោយបង្ករហេតុ ជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំកាន់អធិការដ្ឋានដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here