ឯកឧត្តម ជា សុផារ៉ា អញ្ជើញចុះត្រួតពិនិត្យបន្ទាន់នូវសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំណុចឆ្នេរព្រែកត្រែង

0
295

(ព្រះសីហនុ) បន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីប្រមុខថ្នាក់ដឹកនាំកំពូលភ្លាម ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្តែងដើម្បីមើលស្ថានភាព និងផលប៉ះពាល់នានា អំពីការចាក់ដីរំលោភចូលឆ្នេរសមុទ្រនៅចំណុចព្រែកត្រែង នៅរសៀលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៨នេះ នៅទីតាំងស្ថិតនៅភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម គណអភិបាលខេត្ត លោកប្រធានមន្ទីរដនសស ខេត្តព្រះសីហនុ ព្រមទាំងអស់លោកតំណាងមន្ទីរ អង្គភាព និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។

 

ចំពោះវិធានការច្បាប់ដែលប៉ះពាល់ គឺអាចឈានដល់ការកាយដីដែលចាក់រំលោភចូលឆ្នេរនោះតែម្តងដើម្បីរក្សាឆ្នេរធម្មជាតិដូចដើម។

សូមបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានដោះស្រាយបញ្ហាធំៗជូនប្រជាពលរដ្ឋ មានករណីទំនាស់ដីធ្លី ការរៀបចំនគរូបនីយកម្ម ការពង្រឹងលើការគ្រប់គ្រងការសាងសង់សំណង់អគារ ការងារបណ្តុះបណ្តាលយុវជនជាដើម។ លោកត្រូវបានមហាជន និងមន្ត្រីរាជការគាំទ្រយ៉ាងខ្លាំង ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកម្ពុជា ៕ ដោយ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here