អាល្លឺម៉ង់បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា ដើម្បីលើកកម្ពស់ផលប្រយោជន៍ប្រទេសទំាងពីរ

0
241

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសវនាការជាមួយ ឯកឧត្តម
គ្រីស្ទាន បែកហ្គឺ (H.E. Mr. Christian Berger) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចំានៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ នៅវិមានរដ្ឋសភា។

នៅក្នុងជំនួបនេះ ឯកឧត្តម គ្រីស្ទាន បែកហ្គឺ បានជម្រាប សម្តេចប្រធានរដ្ឋសភា ថា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជានេះ ឯកឧត្តមនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និង
អាល្លឺម៉ង់ ឲ្យកាន់តែរឹងមាំឡើងនៅគ្រប់វិស័យ មានវិស័យអប់រំ សុខាភិបាល និងអភិបាលកិច្ច ជាដើម។
ឯកអគ្គរដ្ឋទូត បានកត់សម្គាល់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា អាល្លឺម៉ង់ បានកំពុងដំណើរការល្អ ដោយនៅក្នុងនោះ ប្រទេសទំាងពីរបានធ្វើការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកជាបន្តបន្ទាប់។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍បេសកកម្មការទូតរបស់ឯកឧត្តម គ្រីស្ទាន បែកហ្គឺ នៅកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាសូមគាំទ្រ និងសន្យាធ្វើកិច្ចសហប្រតិបត្តិការឲ្យបានពេញលេញ ដើម្បីបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជាទទួលបានជោគជ័យ ។
សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា អាល្លឺម៉ង់ជាប្រទេសមួយនៅក្នុងចំណោមប្រទេសសមាជិកសហភាពអឺរ៉ុប ដែលបាននំាចូលទំនិញពីកម្ពុជាច្រើនជាងគេ ក្នុងចំណោមប្រទេសសមាជិកសហភាពអឺរ៉ុប។ ហើយអាល្លឺម៉ង់ជាប្រទេសដែលបានផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជាលើគំរោងការអភិវឌ្ឍន៍នានាជាង៧០គម្រោងកន្លងមកនេះ។

សូមជម្រាបថា កម្ពុជានិងសហព័ន្ធអាល្លឺម៉ង់ មានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីចុងឆ្នាំ១៩៦៧ ហើយទំនាក់ទំនងដ៏ល្អនេះត្រូវបានបន្តលើកកម្ពស់កាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រភព៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here