ខឹងចិត្តដើររកសង្សាមិនឃើញផឹកស្រារអស់ពីរកំប៉ុងក៏សម្រេចចិត្តចងកសម្លាប់ខ្លួន…

0
365

ភ្នំពេញ : បុរសម្នាក់បានដាច់ចិត្តចងកសម្លាប់ខ្លួនដោយសារតែមានវិបត្តិស្នេហាបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០នាទី យប់ថ្ងៃពុធ ទី៣០ ខែតុលាឆ្នាំ ២០១៩ នៅចំណុចបន្ទប់ជួលមួយកន្លែងតាមបណ្ដោយផ្លូវ បេតុង ក្នុងភូមិព្រែកខ្វិត សង្កាត់ ព្រែកលាភ ខណ្ឌជ្រោយចង្វារ ។

សពជនរងគ្រោះមានឈ្មោះ ង៉ែត ភារ័ត្ន
ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាគ្រូបង្រៀនអត្តពលកម្មមានស្រុកកំណើត នៅភូមិកំពង់បឹង ឃុំកំពង់លាវ ស្រុកកំពង់ឡេង ខេត្តកំពង់ឆ្នាំង បានចងកសម្លាប់ខ្លួននៅបន្ទប់លេខ4Eo។

តាមសម្ដីអ្នកដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថាដំបូងឡើយគេឃើញបុរសរងគ្រោះខាងលើជិះម៉ូតូធុនធំមួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខ ស្វាយរៀង1L.6476 បានមកដល់បន្ទប់ជួលរបស់ស្រីជាសង្សាហើយក៏ឃើញមានចាក់សោរពីខាងក្រៅពេលនោះជនរងគ្រោះខាងលើបានយករណាមកអាសោរចូលទៅក្នុងបន្ទប់ក៏យកស្រាបៀរ
មកផឹកអស់ពីរបីកំប៉ុងហើយក៏បានស្ងាត់បាត់ឈឹងទៅ។ ក្រោយមកក៏មានម្ចាស់ផ្ទះជួលបានមកអើតមើលឃើញទ្វារចំហហើយក៏បានរុញទៅមើលក្នុងបន្ទប់ស្រាប់តែឃើញបុរសរងគ្រោះខាងលើនេះចងកសម្លាប់ខ្លួនបាត់ទៅហើយដោយចងនៅក្នុងបន្ទប់ដេកជាមួយនឹងក្រណាត់សារ៉ុងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតទៅហើយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះហើយក៏រាយការណ៏ប្រាប់សមត្ថកិច្ចចុះមកកន្លែងកើតហេតុ។

ក្រោយមកសមត្ថកិច្ចជំនាញកោសល្យវិច័យបានពិនិត្យមើលជាក់ស្ដែងនៅលើខ្លួនសាកសព ពិតជាចងកសម្លាប់ខ្លួនអត្តឃាត ដោយខ្លួនឯងពិតប្រាកដមែន សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅឯស្រុកកំណើតធ្វើបុណ្យតាមប្រពៃណ៕

ប្រភព៖ FB
កែសម្រួលដោយ៖ NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here