រដ្ឋបាលរាជធានីភ្នំពេញបានផ្តើមធ្វើអង្គកឋិនទានសាមគ្គីដង្ហែរទៅ វត្តចំនួន២ នៅក្នុងរាជធានីភ្នំពេញ

0
596

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង និងឯកឧត្តម ប៉ា សុជាតិវង្ស ​ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ មន្ត្រីរាជការរដ្ឋបាលរាជធានី រដ្ឋបាលខណ្ឌទាំង១៤  មន្ទីរអង្គភាពជុំវិញរាជធានីភ្នំពេញបាន ផ្តើមធ្វើអង្គកឋិន ទានសាមគ្គីដង្ហែរទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តចំនួន២ នោះគឺវត្តព្រះបារមីវង្គតបូរីកបិលភ័ស្ថ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ,និងវត្តវិមានតេជះ (ហៅវត្ត ស្រះចក)ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

​ការជួបជុំពុទ្ធបរិសទ័ប្រារព្វពិធីក្រុងពាលី និងនមៈសិកាព្រះរតនៈត្រយ័សមាទានសីល និមន្តព្រះសង្ឃ ចំរើនព្រះបរិតនិងសម្តែងធម៌ទេសនានៅវេលាល្ងាចថ្ងៃទី៣០តុលា ក្នុងបរិវេណសាលារាជធានីភ្នំពេញ ដោយមានការចូលចាប់មគ្គ ផលតាមកំលាំងសទ្ធាជ្រះថ្លារៀងៗខ្លួន និងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ញាតិការទាំង៧សណ្តាននិងឧទ្ទិសដល់ ដួងវិញ្ញាណ ក្ខន្ធវីរះយុទ្ធជន វីរះយុទ្ធនារីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។លុះព្រឹកឡើងត្រូវនិងថ្ងៃទី៣១ ទើបអង្គកឋិនទាននេះដង្ហែរទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តខាងលើតែម្តង។

ពិធីបុណ្យកឋិនទាន បានប្រតិស្ថានតាំងពីជាង២៥០០ឆ្នាំមុន ពោលគឺតាំពីសម័យកាលដែល ព្រះពុទ្ធអង្គ ព្រះសម្មាសម្ពុធ្ធបរមគ្រូគង់នៅ និងបានព្រះរាជទានអនុញ្ញាតិឲ្យពុទ្ធបរិសទ័ប្រារព្វ ពិធីនេះឡើង ដើម្បីនាំ យកចីវរទានដែលមានអង្គសំខាន់៣ គឺស្បង់ ចីវរ និងសង្ឃាដី ទៅវេរប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំ ព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាតាមទីអារាមនានា។

ប្រជាពុទ្ធបរិសទ្ធគ្រប់មជ្ឈដ្ឋាន​ គ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា អនុមោទនាដោយសទ្ធាជ្រះថ្លា ដ៏បរិសុទ្ធបានចាប់ផ្តើមប្រារព្វពិធីបុណ្យកឋិនទាន តាមពុទ្ធានុញ្ជាតិដោយសប្បាយរីករាយ និងប្រកបដោយ មោទនៈភាព ជ្រះថ្លាចំ ពោះសិទ្ធិសេរីភាពពេញលេញនៅក្នុងជំនឿសាសនា ក៏ដូចជានៅក្នុង ជីវភាពរស់នៅ ប្រចាំថ្ងៃនាសម័យតេជោ ដែលពោរពេញដោយសុខសន្តិភាព ស្ថេរភាពនិង មានការអភិវឌ្ឍន៏ រីកចំរើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។

ក្នុងឳកាសដែលរាជធានីភ្នំពេញត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះដើម្បីឆ្ពោះទៅរកការប្រារព្វពិធីបុណ្យជាតិធំៗនាពេលដ៏ខ្លីខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកំរិត ខ្ពស់ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១៣វិច្ឆិកាឆ្នាំ២០១៩ដោយមានការបែងចែកភារកិច្ចទទួលខុសត្រូវទៅតាមជំនាញ និងអាជ្ញាធរដែនដីដោយធានាថាពិធីបុណ្យខាងមុខនេះប្រព្រឹត្តទៅប្រកបដោយក្តីរីករាយ និងមាន សន្តិសុខ សណ្តាប់ធ្នាប់ល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here